• 2015-09-07 17:38:43
  • Road Safety
លំ សុក្រឹត ត្រៀម​​​ចេញ​បទ Original ១វ៉ុល​ម្នាក់​ឯង លំ សុក្រឹត ត្រៀម​​​ចេញ​បទ Original ១វ៉ុល​ម្នាក់​ឯង
  • 2015-09-07 17:38:43
  • Road Safety

យ៉ាង​ហោច​ណាស់​មាន​​បទ​ចម្រៀង​៥បទ ដែល លោក លំ សុក្រឹត អះអាង​ថា ជា​បទ Original របស់​ខ្លួន​​ផ្ទាល់ គ្រោង​​ចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់​នេះ ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់។     តាម​ការ​បញ្ជាក់​ពី​លោក លំ សុក្រឹត  ប្រាប់ Sabay ​ព្រឹក​នេះ បទ​ទាំង​៥បទ​បាន​ថត​ចប់​​រួច​រាល់​អស់​ហើយ  ដោយ​គ្រោង​ចេញ​ជា CD mini album  សម្រាប់​លោក​ផ្ទាល់​តែ​​ម្ដង។"កន្លង​​មក​ខ្ញុំ​អត់​ដែល​មាន​បទ១វ៉ុល​តែ​ឯង​ទេ បទ​របស់​ខ្ញុំ​មាន​គ្រប់​រសជាតិ​ទាំង​អស់ តែ​​សុំ​លាក់​​សិន" អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​ Rock ថ្លែង។   លោក លំ សុក្រឹត បាន​លើក​ឡើង​ថា បទ​ចម្រៀង​ដែល​គ្រោង​ចេញ​លក់​នេះ គឺ​ជា​ស្នាដៃ​របស់​លោក​ផ្ទាល់ សហការ​ជា​មួយ​ផលិតកម្ម ដោយ​លោក​បាន​ចំណាយ​ពេល​​ផលិត​ជា​ច្រើន​​ខែ​មក​ហើយ។   មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ចម្រៀង​មាន​កំណើត​មក​ពី​ខេត្ត​កំពង់ធំ ងាក​មក​ផលិត​បទ​ចម្រៀង Original នេះ ក៏​ព្រោះ​តែ​​លោក​គិតថា បច្ចុប្បន្ន​បទ​ប្រភេទ​នេះ​មាន​គាំទ្រ​ខ្លាំង​ពី​​ស្រទាប់​​យុវវ័យ ក៏​ដូច​ជា​អ្នក​ស្ដាប់ ជា​មួយ​​គ្នា​នោះ​លោក​ក៏​ចង់​បង្ហាញ​ពី​សមត្ថភាព​ខ្លួន​ឯង​ផង​ដែរ។   ក្រោយ​ពី CD mini album Original របស់​ខ្លួន​ចេញ​លក់​ជា​ផ្លូវ​ការ តារា​រូប​នេះ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា បទ​ចម្រៀង​ទាំង​នោះ នឹង​អាច​បំបែក​ភាព​ស្ងប់ស្ងាត់​​របស់​លោក​​កន្លង​មក​ជាក់​ជា​មិន​ខាន។   លោក លំ សុក្រឹត បាន​ផ្ដើម​សិល្បៈ​ជា​តារា​ចម្រៀង ក្នុង​ផលិតកម្ម​ Rock ជា​មួយ​គ្នា​នេះ​​ដែរ​លោក ក៏​ធ្លាប់​ថត​​ខ្សែភាពយន្ត​ម្ដងម្កាល​ផង​ដែរ។ ក្រោយ​ពី​ផលិតកម្ម Rock ផ្អាក​ផលិត​បទ​ចម្រៀង លោក​បាន​មក​ចូល​ផលិតកម្ម​ដាយមិន។ ក្រៅ​ពី​ការ​ច្រៀង​ក្នុង​ផលិតកម្ម បច្ចុប្បន្ន​លោក​គឺ​ជា តារា​ចម្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ ទឹកដី​ខណ្ឌ​ទួលគោក ៕   អត្ថបទ៖ ខុត សីហា

  • 2015-09-07 17:38:43
  • Road Safety
លំ សុក្រឹត ត្រៀម​​​ចេញ​បទ Original ១វ៉ុល​ម្នាក់​ឯង