• 2015-06-30 16:08:36
  • ស្ទីលតារា
តារា​សិចស៊ី ស្រីម៉ុច ត្រូវ​គេ​អន្ទង​ឲ្យ​ជិះ​យន្តហោះ​ពី​សិង្ហបុរី​មក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នៅ​កម្ពុជា តារា​សិចស៊ី ស្រីម៉ុច ត្រូវ​គេ​អន្ទង​ឲ្យ​ជិះ​យន្តហោះ​ពី​សិង្ហបុរី​មក​ថត...
  • 2015-06-30 16:08:36
  • ស្ទីលតារា

តារា​ម៉ូដែល និង​ជា​តារា​សិចស៊ី ស្រីម៉ុច ដែល​បាន​ទៅ​រស់​នៅ​ប្រទេស​សិង្ហបុរី​ប្រមាណ ១០​ឆ្នាំ​មក​ហើយ បាន​មក​ដល់​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​ដោយ​ស្នាក់​នៅ​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម ដែល​អន្ទង​ដោយ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា Dermoclinic។     ដំណើរ​ចុះ​មក​ស្រុក​លើក​នេះ កើត​ក្រោយ​ពី​នាង និង​គ្លីនិក​កែ​សម្ផស្ស​ខាង​លើ​បាន​ព្រមព្រៀង​ការងារ​ជាមួយ​គ្នា ដោយ​តារា​ស្រី​ដែល​គេ​ច្រើន​ហៅ​ថា ជីដូន​កាកី​រូប​នេះ យល់​ព្រម​ធ្វើ​ជា​តារា​តំណាង Dermoclinic រយៈ​ពេល​៣​ឆ្នាំ។ តំណែង​នេះ ក្រោយ ស្រីម៉ុច បាន​យក​ឈ្នះ​លើ​បេក្ខភាព​តារា​ស្រី​បី​រូប​ផ្សេង​ទៀត សុទ្ធ​ជា​ស្រី​ស្អាត ល្បី និង​មាន​វ័យ​ក្មេង​ជាង​ខ្លួន​ឆ្ងាយ​ថែម​ទៀត។   អ្នក​ស្រី ហូវ ដាណេ នាយិកា​គ្លីនិក​កែ​សម្ផស្ស​ខាង​លើ​សុំ​មិន​បង្ហើប​ពី​តារា​ស្រី​៣​នាក់​ដែល​ស្ថិត​ក្រៅ​ជម្រើស ក្នុង​ហេតុផល​កុំ​ឲ្យ​មាន​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​ពួក​គេ។ តែ​អ្នក​ស្រី​បាន​បង្ហើប​វិញ​ថា ស្រីម៉ុច មាន​ចំណុច​លេច​ធ្លោ​ចំនួន​៤ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ដៃគូ​ពាណិជ្ជកម្ម​របស់​អ្នក​ស្រី​មក​ពី​ប្រទេស​កូរ៉េ។   ទី​១ នាង​ជា​តារា​ចិត្ត​ស្លុយ​ហ៊ាន​ថត​បង្ហាញ​រូបរាង​មិន​ញញើត ត្រូវ​នឹង​ស្ប៉ត​ពាណិជ្ជកម្ម​របស់​អ្នក​ស្រី​ដែល​ត្រូវ​បង្ហាញ​សាច់ ក៏​ដូច​ជា​ស្បែក។ទី​២​រូប​សម្រស់ ដែល​នាង​មាន​សាច់​ចាំ​បាន​ល្អ បើ​ទោះ​ជា​មាន​វ័យ​ជ្រេ និង​កូន​ដល់​ទៅ​៣​នាក់​ប៉ុន្តែ​នៅ​តែ​ស្អាត។ ទី​៣ ស្រីម៉ុច មាន​ត្រេ​មុខ​ស្រទន់ និង​ទាក់​ទាញ។ ទី​៤ តារា​ស្រី​រូប​នេះ នៅ​តែ​រក្សា​បាន​តម្លៃ​ខ្ពស់​បើ​ទោះ​មាន​វ័យ​ច្រើន​ណាស់​ទៅ​ហើយ។ ទាំង​នេះ នាំ​ឲ្យ Dermoclinic សម្រេច​ចិត្ត​ជ្រើសរើស​យក​ស្រី ម៉ុច។     “តាម​ពិត​យើង បាន​ចំណាយ​ពេល​ទាក់​ទង​ស្រីម៉ុច អស់​ពេល​ប្រមាណ៤​ខែ​មក​ហើយ តែ​គាត់​រវល់​ច្រើន​ទើប​តែ​ពេល​នេះ។ ប៉ុន្តែ​ក្រុម​ការងារ​យើង​គិត​រួច​ហើយ​ថា បើ​ទោះ​គាត់​រវល់​មិន​អាច​មក​បាន ក៏​យើង​នាំ​ក្រុម​ការងារ​ទៅ​ថត​គាត់​ដល់​សិង្ហបុរី​តែ​ម្ដង​ដែរ"។ អ្នក​ស្រី ដាណេ បន្ថែម។   វិល​មក​សាមី​ខ្លួន​វិញ ថ្លែង​ថា នាង​ពិត​ជា​រវល់​ច្រើន​មែន​នៅ​សិង្ហបុរី​នោះ ទើប​តែ​ពេល​នេះ​អាច​ឆ្លៀត​មក​បាន។ "បង​គាត់​ហៅ​យូរ​ហើយ ព្រោះ​រវល់​រឿង​កូន ដល់​ឥឡូវ​កូន​វ៉ាកង​ទៅ ផ្សំ​នឹង​តម្លៃ​រាង​គ្រាន់​បើ​ដែរ​ក៏​មក​ទៅ...ហើយ​ក៏​អរគុណ​បង​(អ្នក​ស្រី​ដាណេ)ដែរ ដែល​នៅ​មើល​ឃើញ ចាស់​ប៉ុណ្ណឹង​ហើយ​នៅ​មើល​ឃើញ​ទៀត(សើច)!”។   ​សកម្មភាព​ផ្សព្វផ្សាយ​ពី​សេវាកម្ម និង​ផលិតផល​នានា​របស់ Dermoclinicនា​ពេល​នេះ ស្រីម៉ុច ត្រូវ​តម្រូវ​អោយ​ចាប់​ដៃគូ​ជាមួយ អេនឌី ដែល​តាម​នាយិកា​ខាង​លើ លោក ជា​តារា​ប្រុស​មាន​សាច់​ស្អាត​ជាង​គេ។     អ្នក​ស្រី ថ្លែង​ថា "យើង​ដឹង​ហើយ អេនឌី គាត់​ចាស់​វស្សា​ដែរ​ហើយ​ក្នុង​សិល្បៈ​ប៉ុន្តែ​បើ​និយាយ​ពី​សាច់ គឺ​គាត់​ជា​តារា​សាច់​ស្អាត។ សួរ​ថា​សាច់​ស្អាត​ហ្នឹង បើ​គាត់​មិន​ថែ​រក្សា​ទេ តើ​វ័យ​នេះ សាច់​គាត់​អាច​នៅ​តែ​ស្អាត​អីចឹង​ទេ អីចឹង​ហ្នឹង​ហើយ​ជា​មូលហេតុ​យើង​ជ្រើស​គាត់ ផ្សំ​នឹង​គាត់​ក៏​ជា​អតិថិជន​របស់​គ្លីនិក​យើង​មួយ​រូប​ដែរ ដែល​ទើប​រួច​ផុត​ពី​រឿង​ប្រតិកម្ម​ស្បែក​មុខ​ថ្មី​ៗ"។   អ្នក​ស្រី ដាណេ បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​បាន​ធ្វើ​រួច​ហើយ គឺ​ជា​ការងារ​ទី​១​របស់ ស្រីម៉ុច ធ្វើ​ឲ្យ Dermoclinic ក្នុង​នាម​ជា​តារា​តំណាង​គ្លីនិក។ តែ​តារា​ស្រី​សិចស៊ី​រូប​នេះ នៅ​មាន​សកម្មភាព​បន្ត​បន្ទាប់​ទៀត​ពេល​ខាង​មុខ ៕   តារា​សិចស៊ី ដែល​ធ្លាប់​រង​មុខ​កាំបិត​កែ​សម្ផស្ស​ផ្ដាំ​សុភាព​នារី “កុំ​ខ្លាច!”           អត្ថបទ៖ ទារិកា

  • 2015-06-26 17:38:13
  • ស្ទីលតារា
តារា​សិចស៊ី ដែល​ធ្លាប់​រង​មុខ​កាំបិត​កែ​សម្ផស្ស​ផ្ដាំ​សុភាព​នារី "កុំ​ខ្លាច!" តារា​សិចស៊ី ដែល​ធ្លាប់​រង​មុខ​កាំបិត​កែ​សម្ផស្ស​ផ្ដាំ​សុភាព​នារី "កុំ​...
  • 2015-06-26 17:38:13
  • ស្ទីលតារា

ឆ្លង​កាត់​ការ​វះកាត់​កែសម្ផស្ស​ប៉ុន្មាន​ដង តាម​រយៈ​ភ្នាក់​ងារ ឌែរម៉ូ គ្លីនិក នៅ​ប្រទេស​កូរ៉េ ស្រី​ម៉ុច កាន់​តែ​មាន​រូប​សមសួន និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថាជា​​តារា​ម៉ូដែល និង​សម្ដែង​សិចស៊ី​ល្បី​ឈ្មោះ និង​រក្សា​តម្លៃ​ខ្លួន​ខ្ពស់​តាំង​ពី​ប្រមាណ​១០​ឆ្នាំ​មុន រហូត​មក​ដល់​ឥឡូវ។       ឆ្លង​កាត់​បទ​ពិសោធន៍​នេះ ស្រីម៉ុច ដែល​បច្ចុប្បន្ន​រស់​ជាមួយ​ស្វាមី​នៅ​ប្រទេស​សិង្ហបុរី និង​បាន​មក​ដល់​ប្រទេស​កំណើត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​ផ្ដាំ​ដល់​សុភាព​នារី​ខ្មែរ​ថា ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន ដែល​ចង់​មាន​រូបរាង មុខ​មាត់ ស្អាត សិចស៊ី កុំ​បង្អង់​យូរ និង​មិន​ចាំ​បាច់​ភ័យ​នោះ​ទេ ព្រោះ​ប្រទេស​យើង​ឥឡូវ​ជឿនលឿន​ខាង​កែ​សម្ផស្ស​នេះ។   ស្ដាប់​ការ​ផ្ដាំ​ផ្ញើ​ទាំង​ស្រុង​របស់ ស្រីម៉ុច ខាង​ក្រោម៖   https://youtu.be/KjENa79uS3o   អត្ថបទ៖ ទារិកា

  • 2015-06-30 16:08:36
  • ស្ទីលតារា
តារា​សិចស៊ី ស្រីម៉ុច ត្រូវ​គេ​អន្ទង​ឲ្យ​ជិះ​យន្តហោះ​ពី​សិង្ហបុរី​មក​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នៅ​កម្ពុជា

អត្ថបទពេញនិយម