
- 2018-03-13 04:20:46
- ភាពយន្ត
ច្បាស់ការហើយ! Sai បង្ហាញខ្លួនជាតួសំខាន់មួយក្នុងរឿងភាពយន្តខ្នាតធំ
- 2018-03-13 04:20:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ការហើយ! Sai បង្ហាញខ្លួនជាតួសំខាន់មួយក្នុងរឿងភាពយន្តខ្នាតធំ
ចន្លោះមិនឃើញ
ភាពយន្តខ្នាតធំមួយដែលត្រៀមចាក់បញ្ចាំងក្នុងឆ្នាំ ២០១៨ នេះបង្ហាញវត្តមានតារាចម្រៀង Original Song Sai ម្ចាស់បទ «សារភាពស្នេហ៍តាមខ្យល់» និងបទ «ងប់ងល់» ដែលដើរតួជាតួអង្គ ធី រ៉ាយុទ្ធ។
ធី រ៉ាយុទ្ធ ជាមេក្រុមបាតដៃខ្មៅ និងមានតួនាទីជាអ្នកចម្រៀងប្រចាំក្រុមនេះ។ មិនសូវចេះនិយាយលេងសើចច្រើន និងមិនជឿលើរឿងអរូបិយ។ ក្នុងតំណើរទៅបំពេញការងារ ជាតារាចម្រៀង ក្រុម របស់យុទ្ធបានជួបហ្នឹងហេតុការណ៍មួយ ហើយមានអ្វីម្យ៉ាងតាមក្រុមតន្រ្តីវ័យក្មេងមួយក្រុមនេះ។
Sai បានប្រាប់ថា ខ្លួនចូលចិត្តសម្តែងជាតួអង្គនេះខ្លាំងណាស់ ព្រោះ ធី រ៉ាយុទ្ធ ជាតួអង្គម្នាក់ដែលមានអត្តចរិកស្រដៀងនឹងខ្លួន ដែលមនុស្សមិនសូវចេះនិយាយស្តីច្រើន តែ Sai ជាមនុស្សដែលមានជំនឿលើរឿងអរូបិយ។ ព្រោះក្នុងសកម្មភាពថតរឿង «បាតដៃខ្មៅ» រូបគេផ្ទាល់បានជួបនឹងហេតុការណ៍ខ្លះដែលកើតឡើងលើសពីធម្មជាតិ៕
សូមធ្វើការ តាមដានព័ត៌មានលើបណ្តាញ Facebook page ផ្លូវការរបស់ រឿង «បាតដៃខ្មៅ» ដើម្បីដឹងពីពេលវេលាចាក់ផ្សាយភាពយន្តខ្នាតធំនេះ ៖ បាតដៃខ្មៅ - Black Arm