• 2018-05-20 06:12:34
  • ព័ត៌មាន

លី ​លាន​ជា ធ្លាក់​ខ្លួន​ឈឺ មុខ​មាត់​រូបរាង​ប្រែប្រួល​ខ្លាំង មើល​សឹង​មិន​ស្គាល់

  • 2018-05-20 06:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​តារា​សម្ដែង​ក្បាច់​គុន​ចិន​ជើង​ចាស់ Jet Li (លី​ លាន​ជា) មាន​ការ​ភ្ញាក់ផ្អើល និង​បារម្ភ​ចំពោះ​សុខភាព​របស់​លោក​ជា​ខ្លាំង ក្រោយ​ប្រទះ​ឃើញ​រូបភាព​របស់​លោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ភាព​ទ្រុឌទ្រោម និង​ចាស់​​ជ្រីវជ្រួញ​ខ្លាំង។

ជាក់​ស្ដែង កាល​ពី​៥​ឆ្នាំ​មុន តារា​សម្ដែង​ជើង​ចាស់​រូប​នេះ ក៏​ធ្លាប់​បាន​ប្រាប់​ផង​ដែរ​ថា លោក​កំពុង​ទទួល​រង​នូវ​បញ្ហា​សុខភាព​មួយ​ចំនួន។

រូបភាព​ដែល​បាន​ចែក​ចាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​រូបភាព​ដែល​លោក​បាន​ទៅ​ទស្សនា​វត្ត​មួយ​នៅ​តំបន់​ប្រវត្តិសាស្ត្រ Tibet ។ ក្នុង​រូប​នោះ​ដែរ បង្ហាញ​ឲ្យ​ឃើញ​ថា លោក​ត្រូវ​បាន​ជំនួយ​ការ​ម្នាក់​ជួយ​គ្រា​ខណៈ​កំពុង​ដើរ​ទស្សនា​ផង​ដែរ។

កាល​ពី​ឆ្នាំ​មុន តារា​សម្ដែង​វ័យ ៥៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ពី​ជំងឺ​របស់​លោក​ក្រោយ​បាត់​មុខ​មួយ​រយៈ​ពី​មុខ​​មនុស្ស​ទូទៅ។ លោក​បាន​និយាយ​ថា​លោក​មាន​ជំងឺ​បម្រែបម្រួល​ក្រពេញ​ទីរ៉ូអ៊ីត ក្នុង​ឆ្នាំ​២០១០ ហើយ​ទោះ​បី​ជា​លោក​ទទួល​ទាន​ថ្នាំ​ទៀត​ទាត់​យ៉ាងណា​ក៏​ដោយ ជំងឺ​មួយ​នេះ​នៅ​តែ​ធ្វើ​ទុក្ខ​ឡើង​វិញ​ដដែល។

ជំងឺ​ប្រភេទ​នេះ​អាច​បង្ក​ឲ្យ​កម្រិត​ចង្វាក់​បេះដូង​របស់​យើង​មាន​ការ​ប្រែប្រួល។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​ក៏​បាន​និយាយ​ដែរ​ថា លោក​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​បាន​ដោយ​សារ​តែ​ជំងឺ​មួយ​នេះ។ ហើយ​ក្នុង​ឆ្នាំ​២០១៣ តារា​សម្ដែង​ លី​ លាន​ជា​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្រមាន​ថា លោក​អាច​នឹង​ត្រូវ​អង្គុយ​លើ​រទេះ ប្រសិន​បើ​នៅ​តែ​ព្យាយាម​ធ្វើ​សកម្មភាព​អ្វី​ហួស​កម្រិត​នោះ។

មួយ​វិញ​ទៀត តារា​សម្ដែង​រូប​នេះ​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ថា ក្រៅ​ពី​ជំងឺ​មួយ​ប្រភេទ​នេះ លោក​ក៏​មាន​បញ្ហា​​ជើង និង​ឆ្អឹង​ខ្នង​ផង​ដែរ ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ឈរ​បាន​យូរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សុខភាព​រូបរាង​កាយ​របស់​លោក​ទ្រុឌទ្រោម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕ ​

ប្រភព៖ Scmp ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទថ្មី