- 2018-06-21 03:23:20
- ព័ត៌មាន
តារាល្បីណាខ្លះ កើតក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភ?
- 2018-06-21 03:23:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីណាខ្លះ កើតក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភ?
ចន្លោះមិនឃើញ
មានតារាហូលីវូដល្បីៗមួយចំនួនដូចជា Oprah Winfrey, Justin Bieber, Selena Gomez និង Leonardo DiCaprio ជាដើមមានជីវិតលំបាក និងត្រូវតស៊ូខ្លាំងទម្រាំមានថ្ងៃនេះ ប៉ុន្តែសម្រាប់តារាល្បីៗមួយចំនួនទៀត កើតមកលើគំនរមាសប្រាក់ទៅហើយ ទោះបីជាពួកគេចង់ក្លាយខ្លួនជាតារាល្បី ក៏មិនមានអ្វីត្រូវខ្វល់ចំពោះប្រាក់ចំណូលរបស់ខ្លួននោះដែរ ដោយសារក្រុមគ្រួសាររបស់គេមានទ្រព្យស្រាប់។
១. បងប្អូនត្រកូល Hadid
អាចនិយាយបានថាតារាម៉ូដែល Gigi, Bella និងប្អូនប្រុស Anwar Hadid មានទ្រព្យសម្បត្តិច្រើនជាងគ្រួសារត្រកូល Kardashain។ បងប្អូនតារាម៉ូដែលទាំង ៣នេះ មិនដែលខ្វល់ខ្វាយពីរឿងដូរម៉ូដសម្លៀកបំពាក់នោះទេ ព្រោះថាឪពុករបស់ពួកគេ Mahamed Hadid គឺជាអ្នកជំនួញមួយរូបដែលវិនិយោគលើគ្រឿងអចលនទ្រព្យជាច្រើន។ ទ្រព្យសម្បត្តិរបស់លោក Mahamed មានប្រហែល ៤០០ លានដុល្លារ។
មួយវិញទៀត មិនមែនតែឪពុករបស់ពួកគេនោះទេដែលជាអ្នកមានស្ដុកស្ដម្ភនោះ ម្ដាយរបស់បងប្អូនតារាម៉ូដែលទាំង៣រូបនេះគឺជាអតីតតារាម៉ូដែលសញ្ជាតិហូឡង់មួយរូប។ លោកស្រី Yolanda Foster ទទួលបានភាពល្បីល្បាញក្នុងសហរដ្ឋអាមេរិក ដោយសារតែកម្មវិធីទូរទស្សន៍ដ៏ល្បីរបស់នាងមួយឈ្មោះថា "The Real Housewives of Beverly Hills”។ អតីតតារាម៉ូដែលរូបនេះ ត្រូវបានឲ្យដឹងថាមានទ្រព្យសម្បត្តិប្រហែល ៤៥ លានដុល្លារ។
២. តារាសម្ដែង Emma Stone
តារាសម្ដែង Emma Stone ធំដឹងក្ដីឡើងក្នុងទីក្រុង Scottsdale នៃរដ្ឋ Arizona។ តាំងពីនៅក្មេង តារាសម្ដែងរូបនេះ មានជីវិតរីករាយ និងមិនដែលខ្វល់ខ្វាយពីការលំបាកអ្វីទាំងអស់ ដោយសារតែឪពុករបស់នាងជាមនុស្សជោគជ័យម្នាក់។ លោក Jeff Stone គឺជាម្ចាស់ក្រុមហ៊ុនចុះកិច្ចសន្យាធំមួយ។ ការងារក្នុងអាជីពជាតារាសម្ដែងសព្វថ្ងៃរបស់ Emma Stone ទទួលបានការជ្រោមជ្រែងពីឪពុករបស់នាង។ បើតាមទស្សនាវដ្ដី Forbes ក្នុងឆ្នាំ ២០១៧ Emma Stone គឺជាតារាសម្ដែងមួយរូបដែលរកប្រាក់ចំណូលបានច្រើនជាងគេជាមួយនឹងចំណូល ២៦ លានដុល្លារក្នុង១ឆ្នាំ។
៣. តារាចម្រៀង Taylor Swift
តារាចម្រៀង Taylor Swift ជាកូនស្រីម្នាក់ដែលមិនខ្វល់ខ្វាយពីការលំបាក ព្រោះឪពុករបស់នាង Scott Swift មកពីគ្រួសារធូរធារមួយដែលមានមុខរបរលើផ្នែកធនាគារ និងហិរញ្ញវត្ថុ។ ឪពុករបស់តារាចម្រៀងស្រីរូបនេះ គឺជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដ៏ល្បីមួយឈ្មោះ Merrill Lynch និងទទួលបានចំណូល ៥០០ លានដុល្លារ។ តាំងពីតូចមក Taylor Swift រស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃ និងរៀនតែក្នុងសាលាឯកជនតែប៉ុណ្ណោះ។
៤. តារាចម្រៀង Adam Levine
ឪពុករបស់តារាចម្រៀង Adam Levine លោក Fred Levine គឺជាម្ចាស់នៃក្រុមហ៊ុនបណ្ដាញចែកចាយផលិតផលលក់រាយមួយឈ្មោះ M.Fredric។ ជាមួយនឹងទ្រព្យសម្បត្តិរបស់ឪពុកលោក តារាចម្រៀងរូបនេះ អាចមានលទ្ធភាពរៀនសូត្រក្នុងសាលាឯកជនដ៏ល្បីមួយក្នុងទីក្រុង Los Angeles។
៥. តារាចម្រៀង Miley Cyrus
ឪពុករបស់តារាចម្រៀង Miley Cyrus លោក Billy Ray Cyrus គឺជាតារាចម្រៀងស្រុកស្រែដ៏ល្បីមួយរូប។ ប៉ុន្មានខែមុន Miley កើត លោកបានចេញបទចម្រៀងរបស់លោកមួយបទមានចំណងជើងថា "Achy Breaky Heart” ដែលទទួលបានការគាំទ្រខ្លាំងស្ទើរពាសពេញពិភពលោក។ ភាពជោគជ័យនេះបានធ្វើឲ្យលោកក្លាយខ្លួនជាតារាចម្រៀងល្បីមួយរូបប្រចាំប្រទេស ជាមួយនឹងទ្រព្យសម្បត្តិចំនួន ២០ លានដុល្លារ។
៦. តារាចម្រៀង Ariana Grande
ភាគច្រើនមិនសូវមាននរណាដឹងថា តារាចម្រៀងស្រីរូបនេះមកពីគ្រួសារត្រកូលអ្នកមានស្ដុកស្ដម្ភ។ ឪពុករបស់នាង លោក Edward Butera គឺជាអ្នករចនាក្រាហ្វិច សិល្បករ និងជាជាងថតរូបដ៏ល្បីល្បាញ ថែមទាំងជាម្ចាស់ក្រុមហ៊ុនដ៏ល្បី IBI Designs ទៀតផង។ ក្រុមហ៊ុនរបស់លោក ស្ថិតក្នុងតំបន់ Boca Raton ដែលមានឯកទេសផ្នែកថតរូប ផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្ដល់សេវាកម្មផ្នែកស្ថាបត្យកម្មសម្រាប់អតិថិជនល្បីៗមួយចំនួន ដូចជា Eddie Murphy ជាដើម៕