
- 2018-09-20 03:42:57
- ព័ត៌មាន
មានរឿងអី? ក្រោយលេចមុខធ្វើជាតារាស្រីអង្គរសង្ក្រាន្ត ស្រីស្អាត ចន្ធី វល័ក្ខ បាត់ស្ងាត់ឈឹងតែម្ដង
- 2018-09-20 03:42:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងអី? ក្រោយលេចមុខធ្វើជាតារាស្រីអង្គរសង្ក្រាន្ត ស្រីស្អាត ចន្ធី វល័ក្ខ បាត់ស្ងាត់ឈឹងតែម្ដង
ចន្លោះមិនឃើញ
ស្រីស្អាត ចន្ធី វល័ក្ខ បានធ្វើឲ្យមានការចាប់អារម្មណ៍ ខ្លាំងកាលឡើងកូដធ្វើជាតារាស្រីតំណាងអង្គសង្ក្រាន្តឆ្នាំទី២ ប៉ុន្តែបន្ទាប់ពីនោះមក បន្តិចម្ដងៗ នាងបានបន្សាត់បាត់ខ្លួនពីសិល្បៈឈឹងតែម្ដង។
ចន្ធី វល័ក្ខ គឺជាតារាស្រីប្រចាំអង្គរសង្ក្រាន្តឆ្នាំ ២០១៤ មកដល់កម្មវិធីដដែលនាឆ្នាំបន្ទាប់ នាងនៅតែមានវត្តមាន ប៉ុន្តែជាតួម្ដាយមានកូន២នាក់ក្នុងការសម្ដែងអមកម្មវិធី ដោយឡែកតំណែងជាតារាស្រីធំរបស់កម្មវិធី បានទៅលើតារាចម្រៀងខ្មែរ-អាមេរិក ឡូរ៉ានាពេលនោះ។ បន្ទាប់ពីនោះមក នាងវិលមកធ្វើជាតារាសម្ដែងវិញ។
ការសម្ដែងរឿងចុងក្រោយរបស់នាង គឺរឿង "ទឹកចិត្តប្រពន្ធ" របស់ផលិតកម្មមហាហង្ស។ ក្រៅពីនេះ នាងមានសកម្មភាពខ្លះៗជាមួយស្ប៉តពាណិជ្ជកម្ម ដូចជាស្ប៉តរបស់ផ្សារទំនើបអ៊ីអន និងថតខារ៉ាអូខេមួយចំនួនឲ្យផលិតកម្មហង្សមាសជាដើម។ ប៉ុន្តែក្រោយពីនោះមក នាងស្រាប់បាត់មុខឈឹងតែម្ដង ដោយមិនមានមូលហេតុច្បាស់លាស់។
វល័ក្ខ បានដកខ្លួនឆ្ងាយពីសិល្បៈ ប្រមាណជាង១ឆ្នាំមកហើយ ក្នុងនោះទាំងក្នុងស្ប៉តពាណិជ្ជកម្ម សម្ដែងរឿង និងខារ៉ាអូខេ មិនមានឃើញវត្តមានរបស់នាងឡើយ ដោយនៅត្រឹមសកម្មភាពសប្បាយៗជាមួយមិត្តរួមអាជីពខ្លះៗប៉ុណ្ណោះ។ ប៉ុន្តែទើបថ្មីៗនេះ ទើបលេចតម្រុយថា នាងយកខ្លួននាងចេញឆ្ងាយពីសិល្បៈ ដោយសារតែខ្វះការឲ្យតម្លៃ និងគាំពារវិស័យសិល្បៈ ពិសេសភាពយន្តខ្មែរ។
“នេះជាមូលហេតុដែលខ្ញុំ ចាកចេញពីសិល្បៈ" ចន្ធី វល័ក្ខ បានសរសេរសារឆ្លើយតបនឹងអ្នកដឹកនាំរឿងម្នាក់ដែលត្អូញថ្ងូរពីវាសនាសិល្បៈភាពយន្តខ្មែរថាអាចនឹងរលំដួលដេកសាជាថ្មីឬយ៉ាងណា។
ជុំវិញបញ្ហាខាងលើដែរ សាមីខ្លួន បានឆ្លើយប្រាប់ Sabay ថា បានផ្អាកពីសិល្បៈមែន ប៉ុន្តែមិនឈប់រហូតទេ។ ចំពោះមូលហេតុ ដោយសារនាងចង់បញ្ចប់ការសិក្សាឲ្យចប់ចុងចប់ដើមសិន។ "អត់ទេ ខ្ញុំអត់ឈប់ទេបង គ្រាន់តែចង់រៀនឲ្យចប់ និងមានការងាររឹងមាំមួយជាមុនសិនបង"។
ស្រីស្អាតដដែលបញ្ជាក់ថា សម្រាប់នាង ការងារសិល្បៈជាជម្រើសទី២ប៉ុណ្ណោះ។ ដូច្នេះហើយ នាងនឹងវិលវិញ ក្រោយនាងបញ្ចប់កិច្ចការខាងលើសិន។ បច្ចុប្បន្ន ចន្ធី វល័ក្ខ កំពុងសិក្សាបរិញ្ញាបត្រអក្សសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យឯកជនមួយ ហើយថា នាងគ្រោងនឹងបញ្ចប់ការងារសិក្សាក្នុងពេលមិនយូរប៉ុន្មានខាងមុខនេះ៕