
- 2018-11-09 04:40:00
- ជីវិតតារា
នីកូ ដាក់រហស្សនាមឲ្យ ពេជ្រ សូលីកា ពេល Surprise ខួបកំណើត ស្ដាប់ហើយ Sweet ខ្លាំង
- 2018-11-09 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នីកូ ដាក់រហស្សនាមឲ្យ ពេជ្រ សូលីកា ពេល Surprise ខួបកំណើត ស្ដាប់ហើយ Sweet ខ្លាំង
ចន្លោះមិនឃើញ
កញ្ញា ពេជ្រ សូលីកា ត្រូវទទួលបានរហស្សនាមថ្មីមួយ ពីដៃគូចម្រៀងរបស់ខ្លួន គឺលោក នីកូ ដែលឈ្មោះថ្មីនេះ ស្ដាប់លឺហើយ ពិតជាគួរឲ្យក្នាញ់តែម្ដង។
ដោយសារតែជិតដល់ថ្ងៃកំណើតរបស់តារារាងតូចច្រឡឹងរូបនេះ ដូច្នេះលោក នីកូ បានយកនំខួបកំណើត Cute ធំមួយ មកពញ្ញាក់កញ្ញា សូលីកា ធ្វើឲ្យរូបនាងរំភើបចិត្តយ៉ាងខ្លាំង។ លើសពីនេះ ម្ចាស់បទ "អោបបងនឹកគេ" បានហៅកញ្ញា សូលីកា ថា Sushi Girl ហើយជូនពរតារាស្រីរូបនេះ សម្រាប់ថ្ងៃខួបកំណើតផងដែរ។ តាមពិតទៅ ខួបកំណើតរបស់ម្ចាស់ហាង "អូនអ៊ូក" គឺនៅថ្ងៃ ទី១១ ខែវិច្ឆិកា ខាងមុខនេះហើយ។
ជារឿយៗ តារាស្រស់ស្អាតទាំងពីរតែងបង្ហាញភាពរ៉ូមែនទិកដាក់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រ ស្ទើរលើសជាតិស្ករ ទោះពួកគេមិនបានសារភាពត្រង់ៗ ថាមានចិត្តលើគ្នាក៏ដោយ។ តែទស្សនិកជនចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗ។
យ៉ាងណាមិញ លោក នីកូ ធ្លាប់បង្ហាញអារម្មណ៍ពិតរបស់ខ្លួន លើកញ្ញា ពេជ្រ សូលីកា ថា លោកពិតជាស្រឡាញ់ពេញចិត្ត ពេជ្រ សូលីកា លើសពីមិត្តភ័ក្ដិទៅទៀតអំឡុងពេលនេះ។ បើសិនជាអាចខ្លួនចង់មើលថែ នាង ទៅថ្ងៃអនាគត។
ប្អូនប្រុស ណុប បាយ៉ារិទ្ធ ថា៖" ខ្ញុំ និងគាត់(ពេជ្រ សូលីកា) មានរឿងអ្វីមិនដែលលាក់គ្នា ពួកយើងតែងតែប្រាប់គ្នាជានិច្ច។ អាចនិយាយបានថាទំនាក់ទំនងខ្ញុំ និងគាត់ឥឡូវលើសពីមិត្តភ័ក្ដិទៅទៀត គាត់ដូចជាសមាជិកម្នាក់ទៀតក្នុងគ្រួសារខ្ញុំ ចង់មើលថែគាត់"។
បន្ថែមពីនេះ នីកូ ថា លោក មិនទាន់ហ៊ាននិយាយថា អារម្មណ៍មានចំពោះ ពេជ្រ សូលីកា ខណៈពេលនេះជាស្នេហា ឬ យ៉ាងណានោះទេ។ គ្រាន់តែដឹងថាលោក មានក្ដីសុខ និងស្នាមញញឹមគ្រប់ពេលនៅក្បែរនាង៕