- 2019-05-28 04:14:24
- ព័ត៌មាន
Hara ប្រាប់ពីហេតុផលនាំឲ្យធ្វើអត្តឃាត
- 2019-05-28 04:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hara ប្រាប់ពីហេតុផលនាំឲ្យធ្វើអត្តឃាត
ចន្លោះមិនឃើញ
Goo Hara អតីតសមាជិកក្រុមចម្រៀងកូរ៉េ KARA បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ ក្រោយពីការប៉ុនប៉ងធ្វើអត្តឃាតរបស់ខ្លួនប្រព្រឹត្តទៅមិនបានសម្រេច កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅថ្ងៃទី ២៨ ខេឧសភានេះសារព័ត៌មានជប៉ុនបានដកស្រង់សំដីរបស់ Goo Hara ដែលបង្ហាញដោយអ្នកតំណាងរបស់តារាស្រីរូបនេះ។ តាមរយៈអ្នកតំណាង Hara បាននិយាយថា ៖ "ខ្ញុំពិតជាសោកស្ដាយខ្លាំង ដែលបានធ្វើឲ្យអ្នករាល់គ្នាព្រួយបារម្ភ ដោយសារហេតុការណ៍កាលពីថ្មីៗនេះ។ បច្ចុប្បន្នខ្ញុំកំពុងថែទាំសុខភាព។ ខ្ញុំបានមានអារម្មណ៍ពិបាកចិត្តខ្លាំង ដោយសារតែរឿងរ៉ាវមិនល្អជាច្រើនកើតឡើងបន្តបន្ទាប់”។
Goo Hara បន្តថា ៖ "ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យរឹងមាំជាងមុន មានសុខភាពល្អជាងមុន។ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ចំពោះហេតុការណ៍ថ្មីៗនេះ”។
រំឭកថាកាលពីថ្ងៃទី ២៦ កន្លងទៅ មានការរាយការណ៍ថា Goo Hara បានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងបន្ទប់នៅផ្ទះរបស់ខ្លួន ប៉ុន្តែសំណាងល្អត្រូវអ្នកគ្រប់គ្រងរបស់នាងប្រទះឃើញទាន់ពេល និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕
ចុចអាន ៖ Hara អតីតក្រុម KARA ត្រូវបានសង្គ្រោះ ពីការធ្វើអត្តឃាតយប់មិញ