- 2019-07-02 06:57:31
- ព័ត៌មាន
ខឹងខ្លាំង Taylor លេងប្លុក Justin និង Demi ចោលភ្លាមៗហ្មង
- 2019-07-02 06:57:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងខ្លាំង Taylor លេងប្លុក Justin និង Demi ចោលភ្លាមៗហ្មង
ចន្លោះមិនឃើញ
មិត្តភ័ក្ដិរបស់ Scooter Braun មិនមែនអាចជាមិត្តរបស់ Taylor Swift នោះឡើយ នេះបើតាមគណនី Spotify របស់ Taylor បានបង្ហាញ។
នៅត្រឹមថ្ងៃទី ១ កក្កដាម្សិលមិញនេះ Taylor បានធ្វើប្លុកតារាចម្រៀងប៉ុបមួយចំនួនលើសេវាកម្មស្ដាប់ចម្រៀង Spotify ក្នុងនោះរួមមាន Demi Lovato, Justin Bieber, Sia និងតារាចម្រៀងស្រុកស្រែ Kacey Musgraves ជាដើម។ ដំណឹងនៃការប្លុកនេះ បានមកពីគណនី Twitter ឈ្មោះថា Taylor Swift Spotify ដែលមានបង្ហាញព័ត៌មានថ្មីទាក់ទងនឹងសកម្មភាពរបស់ Taylor នៅលើ Spotify។
មូលហេតុអ្វីបានជាប្លុកតារា ៤ នាក់ខាងលើនេះ? ក៏ដោយសារម្ចាស់បទ "ME!” មានភាពល្អក់កករជាមួយតារា ៤ រូបនេះ ដែលបានបង្ហាញការគាំទ្រចំពោះ Scooter Braun ទោះបីជា Taylor បានសរសេរសារលើបណ្ដាញ Tumblr ទម្លាយអំពីទង្វើអប្រិយរបស់ Scooter ក៏ដោយក្ដី។
Justin Bieber បានសរសេរបែបនេះថា ៖ "Scooter បានគាំទ្រអ្នក (Taylor) តាំងពីថ្ងៃដំបូង! ដោយសារពេលវេលាកន្លងហួសទៅ ហើយយើងមិនបានជួបគ្នា និយាយគ្នាអំពីគំនិតរៀងខ្លួន ការឈឺចាប់ ឬ ការខូចចិត្ត។ ដូចនេះការដែលប្រកាសលើបណ្ដាញសង្គម និងធ្វើឲ្យគ្រប់គ្នាស្អប់ Scooter គឺមិនស្មើភាពឡើយ”។
ចំណែក Demi ក៏បានបញ្ចេញមតិបែបនេះថា ៖ "ខ្ញុំបានជួបមនុស្សអាក្រក់ជាច្រើនក្នុងវិស័យនេះ ហើយ Scooter មិនមែនម្នាក់ក្នុងចំណោមនោះទេ។ គាត់ជាមនុស្សល្អ។ និយាយដោយស្មោះត្រង់ ខ្ញុំរីករាយបំផុតពេលគាត់ដើរចូលជីវិតរបស់ខ្ញុំ។ សូមមេត្តាឈប់ទាញទម្លាក់មនុស្ស ឬ ម៉ាកងាយគេទៅ។ ក្នុងពិភពលោកនេះមានការស្អប់គ្រប់គ្រាន់ហើយ”។
Sia ឯណោះវិញបានលើកឡើងថា ៖ "អ្នកជាមនុស្សចិត្តល្អ Scooter ខ្ញុំសង្ឃឹមថារឿងនេះចប់ឆាប់ៗទៅចុះ។ ខ្ញុំស្រឡាញ់អ្នក បន្តធ្វើវាទៀតចុះ”។ Kacey វិញគឺនាងបានចុច Like លើការបង្ហោះរបស់ភរិយា Scooter ដែលការពារស្វាមីរបស់ខ្លួន។
ជម្លោះកំពុងកើតមាននេះ ចាប់ផ្ដើមពីពេលដែល Scooter ទិញយកផលិតកម្ម Big Machine កាលពីថ្ងៃទី ៣០ ខែមិថុនា ដែលធ្វើឲ្យរូបគេក្លាយជាម្ចាស់នៃអាល់ប៊ុមចម្រៀង ៦ ដំបូងរបស់ Taylor Swift៕
ចុចអាន៖