- 2019-08-29 03:00:00
- ស្ទីលតារា
កាលីបអស់ត្រឹម Jennie ក្រុម Black Pink ហើយ ខោអាវពណ៌អី គឺភ្ជាប់នឹងកាបូបពណ៌នោះតែម្ដង
- 2019-08-29 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាលីបអស់ត្រឹម Jennie ក្រុម Black Pink ហើយ ខោអាវពណ៌អី គឺភ្ជាប់នឹងកាបូបពណ៌នោះតែម្ដង
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលនិយមស្ពាយកាបូប តែមិនដឹងត្រូវធ្វើយ៉ាងណាដើម្បីកុំឲ្យហួសសម័យក៏ដូចជាមិនស៊ីគ្នានឹងសម្លៀកបំពាក់នោះ គឺអាចរៀនតាមស្ដាយស្ពាយកាបូបរបស់តារាចម្រៀងល្បីឈ្មោះកូរ៉េ Jennie បាន។
នៅក្នុងក្រុមចម្រៀងជួរមុខកូរ៉េ Black Pink សមាជិក Jennie តែងតែត្រូវបានគេវាយតម្លៃថាមានស្ទីលសម្លៀកបំពាក់ ក៏ដូចហ្វេសហ្សិនទាំងស្រុង ឈានមុខគេជានិច្ច គួបផ្សំនឹងជាសមាជិកចម្បងនៃក្រុមទៀតនោះ ស្រីស្អាតវ័យ២៣ឆ្នាំ តែងត្រូវបាន stylist ប្រគល់សម្លៀកបំពាក់ដែលលេចធ្លោឲ្យស្លៀកជានិច្ច បើធៀបនឹងសមាជិកដទៃ។
យ៉ាងណាក្ដី ក្រៅពីម៉ូដខោអាវ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍លើម្ចាស់បទ Solo មិនស្ទើរដែរនោះគឺ ជាម៉ូដកាបូបស្ពាយជាច្រើនរាប់មិនអស់នេះឯង។ អ្វីដែលធ្វើឲ្យគេស្ញប់ស្ញែងនឹងកម្រងកាបូបរបស់នាងនោះគឺ ស្រីស្អាតត្រកូល Kim តែងស្ពាយកាបូបដែលមានពណ៌ដូចនឹងខោអាវដែលខ្លួនស្លៀកជានិច្ច ដែលរឹតតែញ៉ាំងឲ្យសំលៀកបំពាក់របស់នាង លេចថែមមួយកំរិតទៀត ហើយមិនដែលមើលទៅហួសសម័យនោះឡើយ។
ខាងក្រោមនេះគឺជាម៉ូដកាបូបដែលមានពណ៌ស៊ីនឹងខោអាវ Jennie នៅរាល់ពេលដែលនាងបង្ហាញមុខនៅទីសាធារណៈ៕
ចុចអាន៖ ម៉ូដសំលៀកបំពាក់ស្អាតៗ និងថ្លៃថ្នូរកប់របស់ IU ក្នុងរឿង Hotel Del Luna