• 2020-06-19 01:20:00
  • ព័ត៌មាន

មក​ស្គាល់​ក្រុម K-Pop ទាំង​ ៨​ដែលសម្រេច​រួម​ដំណើរ​គ្នា​ ដោយ​គ្មាន​មេក្រុមដូចគេ

  • 2020-06-19 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម K-Pop ស្ទើរ​តែ​ទាំងអស់​បង្កើត​ឡើង​សុទ្ធ​តែ​មាន​ Leader ប្រចាំ​ក្រុម​នីមួយៗ។ ការ​ជ្រើស​មេក្រុម​ ជាទូទៅខ្លះ​ ​គេ​សម្លឹង​មើល​លើ​សមត្ថភាព​ ខ្លះ​ផ្អែក​លើអាយុ និង​ខ្លះ​មើល​លើ​អត្តចរិត​បែប​ចាស់ទុំដែល​អាច​ដោះ​ស្រាយ​បញ្ហា​ដែលជួប​ប្រទះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ក្រឡេក​មើល​ក្រុម​ចម្រៀង​ទាំង​ ៥​នេះ​វិញ​ ពួកគេ​បង្កើត​ឡើង​ដោយ​គ្មាន​មេក្រុម​ដូចគេ​នោះទេ មាន​តែ​តួ​នាទីទូទៅ​ប្រចាំ​ក្រុម​ដូចជា អ្នក​ច្រៀង​នាំមុខ អ្នករាំ រ៉េប​ និង​ Maknae (សមាជិក​ក្មេងជាង​គេ)ប្រចាំក្រុមប៉ុណ្ណោះ។ ក្រុម​ទាំងនោះ​រួមមាន៖

១. ក្រុម BLACKPINK

ក្រុម​នេះ​ចំណាយ​ពេល​ហ្វឹកហាត់ជាមួយ​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​បាន​ក្លាយ​ជា​បងប្អូន​ល្អ​នឹងគ្នាទៀតផង។ រហូតដល់​ពេល​ត្រូវ​ចេញ​មុខ​ ពួកគេ​សម្រេច​មិន​មាន​មេក្រុម​ ព្រោះសមាជិក​ទាំង​ ៤ គិត​ថា​ជា​រឿង​ល្អ​ប្រសើរជាង។​

២. ក្រុម K.A.R.D

សមាជិក​ក្រុម​នេះ​វិញ​ក៏​បាន​គិត​គូរ​គ្នា​ហ្មត់ចត់​ថា​ មិន​លើក​អ្នកណា​ជា​មេក្រុម​ដូចគ្នា។ ហេតុផល​ចម្បង​ ក៏ព្រោះ​សមាជិក​ទាំងអស់​សុទ្ធ​តែ​មាន​ភាព​ជា​អ្នក​ដឹកនាំ ពួកគេ​អាច​មើល​ថែខ្លួន​ឯង​បាន​យ៉ាង​ល្អ​ ដូចនេះ​ជ្រើស​អ្នកណា​ជា​មេក្រុម គ្មាន​អ្វី​សំខាន់​ទេ។

៣. ក្រុម 2PM

ពិត​ណាស់​ពេល 2PM បង្កើត​ដំបូង​ Jay Park គឺជា​មេក្រុម ប៉ុន្តែ​នៅពេល​លោក​ចាកចេញពី​ក្រុម 2PM ក៏​មិន​បាន​សម្រេច​លើក​អ្នកណា​មក​ធ្វើ​ជា​មេក្រុម​ជំនួស Jay Park ដែរ។

៤. ក្រុម JYJ

សមាជិក​ដែល​ចេញ​ពី TVXQ ទាំង​ ៣នាក់នេះ​ សុទ្ធ​តែ​សម្រេច​កាន់​ដៃគ្នា​ចេញពី​ SM ដូចគ្នា និង​ចាប់​ផ្ដើម​វិថី​ថ្មី​ជាក្រុម​មួយ​ផ្សេង​ទៀត​ឈ្មោះ​ JYJ តែ​មិន​លើក​អ្នកណា​ជា​មេក្រុម​តំណាង​ទេ។

៥. ក្រុម iKON

មេក្រុម​ដើម​គឺ​ B.I ប៉ុន្តែ​ដោយសារ​លោក​សម្រេច​ចាក​ចេញពីក្រុម កាល​ពី​ឆ្នាំ ២០១៩ ទើប​ iKON ក្លាយ​ជា​ក្រុម​ K-Pop មួយ​ទៀតដែល​គ្មាន Leader ដូចគ្នា។

៦. ក្រុម miss A 

បច្ចុប្បន្ន​ក្រុម​នេះ​បាន​បំបែក​ទៅ​ហើយ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ជា​ក្រុម K-POP ដែល​ដក់​ជាប់​ក្នុង​បេះដូង​អ្នក​ដែល​ធ្លាប់​ស្រឡាញ់គាំទ្រ ហើយ​ក្រុម​នេះ​ក៏​បាន​ក្លាយ​ជា​ក្រុម​ K-Pop ដំបូង​ដែល​បង្កើត​ឡើង​ដោយគ្មាន​ Leader ដែរ ដោយ​សារ​ទំនាក់ទំនងពួកគេ​ល្អ​នឹង​គ្នា ហើយ​សមាជិក​ម្នាក់ៗមាន​ភាព​ម្ចាស់ការ​រៀង​ខ្លួនស្រាប់​ហើយ។

៧. ក្រុម AKMU

សមាជិក​ ២​នាក់​របស់​ក្រុម​នេះ​គឺ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ដូចនេះ​វា​ក៏​មិនមែន​ជា​រឿង​សំខាន់​ក្នុង​ការ​លើក​អ្នកណាម្នាក់​ក្នុង​ចំណោម​អ្នកទាំង ២​ធ្វើ​ជា​មេក្រុម។

៨. ក្រុម Secret Number

ក្រុមនារី​ថ្មី​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ភ្ញាក់​ផ្អើល​ដូចគ្នា ពេល​ប្រកាស​ថា​ពួកគេ​មិនមានLeader ប្រចាំ​ក្រុម៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់