• 2021-03-29 23:43:22
  • ព័ត៌មាន

Updated! រឹត​តែ​អាសូរ ថៃ ឲ្យ MGM ជ្រក​កោន​រយៈ​ពេល​វែង តែ​បញ្ហា​ពេល​នេះ នាង សល់លុយត្រឹម២០០ដុល្លារប៉ុណ្ណោះ!

  • 2021-03-29 23:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា Miss Grand Myanmar ឆ្នាំ ២០២០ នាង Hann May នឹងស្នាក់នៅប្រទេសថៃរយៈពេល ២ ខែដើម្បីប្រាកដថាអ្វីៗទាំងអស់ដែលកើតឡើងក្នុងប្រទេសមីយ៉ាម៉ា មានសុវត្ថិភាពសម្រាប់នាងមុន ពេលហោះហើរត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាម Page ផ្លូវការរបស់ Asean Beauty Pageant ចេញប្រកាស។

ស្នាក់នៅរយៈពេល២ខែ Hann May ត្រូវបានលោក Nawat នឹងថែរក្សាអ្វីៗគ្រប់យ៉ាងលើនាង ទាំងម្ហូបអាហារ បន្ទប់ស្នាក់នៅ និងរបស់របរចាំបាច់ច្រើនផ្សេងទៀត។ ដោយឡែកគិតមកដល់ថ្ងៃនេះ Miss Grand Myanma សល់ថវិកាត្រឹមតែ ២០០ ដុល្លារប៉ុណ្ណោះសម្រាប់ចំណាយរយៈពេល ២ខែនេះ។

ដោយឃើញពីស្ថានភាពលំបាករបស់នាង Hann May ប្រជាជនថៃជាច្រើន បានចូលរួមជួយនាងតាម រយៈការបរិច្ចាគប្រាក់បន្តិចបន្តួចព្រោះនាងនៅសល់លុយមិនច្រើនទេ សម្រាប់ការចាយវាយប្រចាំថ្ងៃក្នុងរយៈពេល៩០ថ្ងៃ។ ដោយឡែកអ្វីដែលកាន់តែរំភើបខ្លាំងជាងនេះ Hann May នឹងក្លាយជាអ្នកតំណាងឱ្យម៉ាក Nawat ដែលមានផលិតផលដូចជា ក្រែម និងឡេការពារកម្ដៅជាដើម។ ដូច្នេះនាងអាចរកប្រាក់ ចំណូលបានមួយផ្នែកសម្រាប់ផ្គត់ផ្គងខ្លួនឯង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី