• 2022-12-22 01:52:35
  • ព័ត៌មាន

រឿងស្មានមិនដល់! តាមពិតតួក្មេងស្រី Kiri ក្នុង "Avatar 2” សម្ដែងដោយតារាវ័យ ៧២ ឆ្នាំ

  • 2022-12-22 01:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំ Avatar: The Way of Water (Avatar 2) ពេល​នេះ​កំពុង​វាយលុកពេញទំហឹងនៅគ្រប់រោងកុន នៅជុំវិញពិភពលោក ហើយបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ សម្រាប់ភាពជោគជ័យរបស់ខ្លួន។ សាច់រឿង គឺជាអ្វី​ដែលអ្នកតាមដាន មិនអាច​រំលង​បាន​ ប៉ុន្តែតួអង្គ ក៏ធ្វើឲ្យគ្រប់គ្នា​ដែល​បាន​ទស្សនាបំភ្លេច​មិនបាន​ងាយៗដែរ រួមមានទាំងតួអង្គក្មេងស្រីវ័យ ១៤ ឆ្នាំ Kiri ផងដែរ។

ទោះជាយ៉ាងណា បើផ្អែកព័ត៌មាន​បាន​បញ្ជាក់ តាមពិតនោះ តារា​សម្ដែង​ Sigourney Weaver បាន​យកឈ្នះខ្លួន​ឯង ដោយ​ទទួល​តំណែង​ជា​តួអង្គក្មេង​ស្រី Kiri។ នៅជីវិតពិត តារា​ស្រី​រូបនេះ​មាន​វ័យ ៧៣ ឆ្នាំទៅហើយ ហើយកម្ពស់ក៏ខ្ពស់ដែរ គឺដល់ទៅ ១៨៥ សង់ទីម៉ែត្រ។ នេះបើតាមការបញ្ជាក់ពីវិបសាយ ​IMDb

ក្រោយ​សម្រេចទទួលតំណែងតួនេះ​ អ្នកស្រី Sigourney ព្យាយាមហ្វឹកហាត់ពត់សំឡេង និងរៀននិយាយឲ្យត្រូវ​នឹងវ័យ​តួដែលខ្លួន​ត្រូវ​សម្ដែងទៀតផង។

ដ្បិតឈាន​ចូល​វ័យ ៧៣ ឆ្នាំពិតមែន ប៉ុន្តែតារា​ហូលីវូដរូបនេះ​ នៅតែមាន​ឥទ្ធិពលប្រចាំវិស័យសម្ដែង និង​ Fashion ដោយជារឿយៗលោកស្រីតែងត្រូវ​បានជ្រើសជា​តារាគ្របមុខរបស់ទស្សនាវដ្ដី Vogue, Elle និង​កម្មវិធីជា​ច្រើនទៀតមាន Met Gala, Oscar ជាដើម។

Sigourney Weaver បានចាប់ផ្ដើមជីវិតសិល្បៈ នៅពេល​ខ្លួន​មាន​អាយុ ២២ ឆ្នាំ។ ៨ឆ្នាំ​ក្រោយចូលសិល្បៈ កេរ្តិ៍ឈ្មោះរបស់អ្នកស្រី​ក៏រះឡើង នៅពេល​សម្ដែងរឿង «Alien»។ ផ្អែកលើសមត្ថភាពឥតខ្ចោះនៃការសម្ដែង Sigourney ទទួល​បាន​ការពេញចិត្តកាន់តែខ្លាំងបន្ថែម ដោយសារសម្រស់ និង​រូបរាងកាយទាក់ទាញបែប​សិចស៊ី។ រហូតដល់វ័យ ជាង ៧០ឆ្នាំ ក៏ពិតមែន អ្នកស្រី​នៅ​តែមាន​មន្តស្នេហ៍ សាច់ចាំ និងនៅតែជា​ទីស្រឡាញ់របស់អ្នកគាំទ្រ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់