• 2024-04-29 06:15:48
  • ព័ត៌មាន

ផ្ទុះការសរសើរខ្លាំង វីដេអូ Khmer Make up Trend របស់កុមារីវ័យ ៦ឆ្នាំ លីម ជូលីណា

  • 2024-04-29 06:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ-សិល្បការនី និងបុគ្គលល្បីៗជាច្រើនបាននាំគ្នាផលិតវីដេអូ Khmer Make up Trend បង្ហោះចែកចាយលើ Social Media គ្រប់ទម្រង់ ដើម្បីបំផុសគំនិត និងបង្កើតចលនាផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរបង្ហាញឱ្យពិភពលោកស្គាល់កាន់តែច្បាស់។

ក្នុងនោះ តារាសម្តែង ព្រះកាយច័ន្ទ ក៏បានជំរុញលើកទឹកចិត្តកូនសិស្សនៅ ព្រះកាយច័ន្ទ ក្លឹប ឱ្យផលិតវីដេអូ Khmer Make up Trend ផងដែរ ដោយកុមារីវ័យ ៦ឆ្នាំ លីម ជូលីណា បានស្ម័គ្រខ្លួនធ្វើតួអង្គក្នុងវីដេអូកំពុង trending នេះ។

ទោះបីត្រូវជួបផលលំបាកច្រើនអំឡុងពេលថត និង Make up ក៏ពិតមែន តែកុមារី ជូលីណា ធ្វើបានល្អខ្លាំងមែនទែន ដោយនាងតូចបានបង្ហាញកាយវិការទន់ភ្លន់ រូបរាងសមសួនក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ អមដោយការទ្រង់គ្រឿងអលង្ការយ៉ាងប្រណីតបង្ហាញពីសិល្បៈវប្បធម៌ដ៏ចំណាស់របស់ខ្មែរយើង។

រឹតតែទាក់ទាញខ្លាំងជាងនេះ គឺការបង្ហាញក្បាច់រាំរបាំខ្មែរដ៏ល្វត់ល្វន់ ធ្វើឱ្យមហាជនអត់ទ្រាំមិនសរសើរពីទេពកោសល្យសិល្បៈរបស់កុមារីរូបនេះមិនបានឡើយ។

វីដេអូ Khmer Make up Trend របស់កុមារីវ័យ ៦ឆ្នាំ លីម ជូលីណា ផ្ទុះការគាំទ្រខ្លាំងនឹកស្មានមិនដល់ ដោយមានអ្នកចុចចូលទស្សនាប្រមាណជាង ២លានដងលើទំព័រហ្វេសប៊ុក ព្រះកាយច័ន្ទ ក្លឹប និងមានអ្នក Comment & Shared ខ្ទង់ម៉ឺននាក់ឯណោះ (តួលេខនេះគិតត្រឹមម៉ោង១រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤)៕

េូបភាព៖ ហ្វេសប៊ុក Julina Lim - លីម ជូលីណា

អត្ថបទ៖ Ah Mouy

មតិយោបល់