• 2023-08-22 02:01:02
  • ចម្រៀង

ចេញតម្រុយ MV លំដាប់អន្តរជាតិ​ "មីឆុង មីឆា" ពី ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ហើយ!

  • 2023-08-22 02:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជនបានស្តាប់បទចម្រៀង « មីឆុង មីឆា » ពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា រួចហើយនាពេលកន្លងមក ដោយឡែកឆាប់ៗខាងមុខនេះទស្សនិកជននឹងបានឃើញស្នាដៃសម្តែងរបស់តារាចម្រៀងទាំងពីរដួងក្នុងវីដេអូចម្រៀងដែលល្បីថាមានលក្ខណៈស្តង់ដាអន្តរជាតិថែមទៀត។

កន្លងមកមានការដាក់សំនួរជាច្រើន ពីមហាជនថាតើMV បទនេះ នឹងចេញជាផ្លូវការនៅពេលណាផងដែរ?

តាមប្រភពច្បាស់ការ បានឱ្យដឹងថា MV បទនេះនឹងចេញជាផ្លូវការឆាប់ៗនេះហើយ ដោយសហការផលិតជាមួយក្រុមហ៊ុន​ផលិតមីក្នុងស្រុកមួយ។ ផលិតMVបទនេះ ខ្នាតធំតែម្ដង ដោយបញ្ចេកទេសនៃការថត ប្រើប្រាស់កាមេរ៉ាស៊េរីទំនើប មានតម្លៃប្រហែល ២០ ម៉ឺនដុល្លារ ដែលគេដឹងថា ក្រុមហ៊ុនGalaxy Navatra បានទិញកាលពីប៉ុន្មាន ៥ឆ្នាំមុន ដើម្បីថតMV ទាំងមូល។

តាមរយៈរូបភាពដែលទស្សនិកជនបានឃើញនេះ គឺជាសកម្មភាពខ្លះៗដែលកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា កំពុងថតនៅក្នុង MV ចម្រៀង « មីឆុងមីឆា » មិនថាស្ទីលនៃការតុបតែងខ្លួន និងការស្លៀកពាក់របស់តារាចម្រៀងទាំងពីរដួង ពិតជាប្លែក គួរឱ្យចាប់អារម្មណ៍។

បើតាមសម្តីអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានបញ្ជាក់ប្រាប់ថា MV ចម្រៀង « មីឆុង មីឆា » ដែលច្រៀងដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនឹងចេញនៅមុនអំឡុងបុណ្យ ភ្ជុំបិណ្ឌ ខ្មែរ នាពេលឆាប់ៗខាងមុខ ។ ក្នុង MV ចម្រៀងនេះផងដែរគឺផលិតឡើងយ៉ាងសម្រិតសម្រាំងត្រូវនឹងស្តង់ដាអន្តរជាតិ ដោយសារតែមានការឧបត្ថម្ភធំពីក្រុមហ៊ុន មីជាតិ ។

បើចង់ដឹងច្បាស់ថា MV ចម្រៀង « មីឆុង មីឆា » របស់កំពូលតារាចម្រៀងល្បីឈ្មោះទាំងពីរដួង មានអ្វីប្លែកនោះ មានតែរង់ចាំទស្សនាទាំងអស់គ្នានាពេលឆាប់ៗខាងមុខ ៕

ជិន សុភ័ក្ដ្រ

មតិយោបល់