• 2023-08-27 00:16:08
  • ចម្រៀង

ទីបំផុត! បទមីឆុងមីឆា ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ចេញ MV ជាផ្លូវការហើយ

  • 2023-08-27 00:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង «មីឆុងមីឆា» ដែលកំពុងទទួលបានការគាំទ្រខ្លាំង ឥឡូវផលិតកម្ម Galaxy Navatra ចេញ MV ត្រជាក់ភ្នែកកម្រិតស្តង់ដារអន្តរជាតិជាផ្លូវការហើយនៅប៉ុន្មានម៉ោងមុននេះ។

កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែលចេញក្តៅៗនេះ កំពុងអង្រួញបេះដូងមហាជនជាមួយប្រភេទ MV កម្រិត Hollywood នូវការបង្ហាញស្នាដៃសម្តែងរបស់កំពូលតារាចម្រៀងទាំងពីរដួង មិនធ្លាប់មានពីមុនមក ។

Galaxy Navatra គឺជាផលិតកម្មចម្រៀងធំមួយដែលបានផលិតបទចម្រៀងល្បីៗជាច្រើនសម្រាប់តារាចម្រៀងរបស់ខ្លួន មិនថាបទចម្រៀងមនោរសញ្ចេតនា ឬ បទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ គឺមានគ្រប់រសជាតិ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជន។ ជាក់ស្ដែង MV ដែលទស្សនិកជនបានឃើញនេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា បានប្រើស្ដាយតុបតែងខ្លួន និងការស្លៀកពាក់ប្លែកៗ គួរឱ្យចាប់អារម្មណ៍៕

ជិន សុភ័ក្ដ្រ

មតិយោបល់