• 2023-12-07 03:10:46
  • ព័ត៌មាន

ឆ្នាំងបាយតន្ត្រី ធ្វើឲ្យ Taylor Swift ក្លាយជាមហាសេដ្ឋីនីរស់លើគំនរលុយរាប់ពាន់លានដុល្លារ

  • 2023-12-07 03:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ Taylor Swift មានឈ្មោះជាមហាសេដ្ឋីនីម្នាក់ទៀតហើយ ប្រចាំពិភពតន្ត្រី។ យោងតាមរបាយការណ៍បាន​បញ្ជាក់ថា តារាចម្រៀងស្រីរូបនេះ មានទ្រព្យសម្បត្តិសរុបប្រហែល ១,១ ពាន់លានដុល្លារឯណោះ។ ជាក់ស្ដែងថ្មីៗនេះ ទស្សនាវដ្ដី Forbes បានចុះផ្សាយព័ត៌មានលម្អិតអំពីទ្រព្យសម្បត្តិដ៏ធំរបស់ Taylor Swift ហើយ។

Taylor Swift បានក្លាយជាមហាសេដ្ឋីនីថ្មីមួយរូបទៀត កាលពីខែតុលា ឆ្នាំ ២០២៣ ដោយសារប្រាក់ចំណូលពី The Eras Tour និងសកម្មភាពពីវិស័យតន្ត្រីផ្សេងទៀត។ នាង គឺជាសិល្បការិនីដំបូងគេ ដែលមានបានក្លាយជាមហាសេដ្ឋីនីតែម្នាក់គត់ តាមរយៈការងារតន្ត្រី ដោយមិនបានចូលទៅក្នុងអាជីវកម្មគ្រឿងសម្អាង និងម៉ូដ ដូចមហាសេដ្ឋីតារាផ្សេងទៀតដូចជា Rihanna និង Beyoncé និង Jay-Z ជាដើម។

ទ្រព្យសម្បត្តិរបស់ Taylor Swift រួមមាន​ ៥០០ លានដុល្លារ ប្រមូលបានពីការរក្សាសិទ្ធិ (Copyright) និងដំណើរនៃការប្រគំតន្ត្រីទេសចរណ៍ ហើយចំនួន ៥០០ លានដុល្លារ ផ្សេងទៀតបានពីកំណប់តន្ត្រីដ៏ធំ និង ១២៥ លានដុល្លារបានពីអចលនទ្រព្យ។ នៅឆ្នាំ ២០២១ តារាចម្រៀងរូបនេះបានចាប់ផ្តើមថតអាល់ប៊ុមចាស់របស់នាងឡើងវិញ ជំនួសឱ្យ Original Album Copyright ដែលត្រូវបានលក់ទៅឱ្យផលិតករ Scooter Braun

Taylor Swift បានបង្ហាញខ្លួនដំបូង ក្នុងពិភពសិល្បៈក្នុងឆ្នាំ ២០០៤ ហើយទទួលបានជោគជ័យយ៉ាងឆាប់រហ័សជាមួយនឹងរហស្សនាមថា "Princess of Country"។ តារាចម្រៀងស្រីរូបនេះ ងាកមកលេងតន្ត្រី Pop បន្តិចម្តងៗ និងទទួលបានពានរង្វាន់ Grammy ដល់ទៅ ១២ ដង ជាម្ចាស់បទល្បីខ្លាំង និងលក់ដាច់បំផុត។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ AskPro បានឱ្យដឹងថាការប្រគំនតន្ត្រីទេសចរណ៍ The Eras Tour រកចំណូលបានរហូតដល់ ២,២ ពាន់លានដុល្លារ ពីការលក់សំបុត្រ តែនៅអាមេរិកខាងជើងប៉ុណ្ណោះ។ មិនថា Taylor Swift ទៅណាទេ នាងបានជំរុញវិស័យសេដ្ឋកិច្ចកើនឡើងខ្ពស់ ដោយនាំមកនូវភ្ញៀវទេសចរជាបន្តបន្ទាប់ ធ្វើឲ្យឱ្យតម្រូវការសេវាកម្មកើនឡើងទៅតាមនោះដែរ។ ដំណើរកម្សាន្តនេះមិនទាន់បានបញ្ចប់ទេ ពោលគឹនឹងបន្តនៅឆ្នាំ ២០២៤។ ប្រព័ន្ធផ្សព្វផ្សាយបានហៅ The Eras Tour នេះ ជាការប្រគំតន្ត្រី "ជោគជ័យបំផុត" របស់តារាទោលម្នាក់។

Taylor Swift បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ពីអចលនទ្រព្យ។ ផលប័ត្រវិនិយោគអចលនទ្រព្យរបស់តារាចម្រៀងរូបនេះមានតម្លៃសរុប ៨០លានដុល្លារ។ ម្ចាស់បទ You Belong With Me រូបនេះ ជាម្ចាស់អគារស្នាក់នៅ (Apartment) នៅ Nashville វីឡានៅ Beverly Hills វីឡាមាត់សមុទ្រនៅកោះ Rhode Island និងអគារតម្លៃ ៤០ លានដុល្លារ ក្នុងទីក្រុងញូវយ៉ក។ តារា​ចម្រៀង​ស្រី​រូប​នេះ​ ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​នឹង​មាន​យន្តហោះ​ឯកជន Dassault ដែល​មាន​តម្លៃ ២៦ លាន​ដុល្លារផងដែរ។

ក្រៅពីនេះ Taylor Swift ក៏​មានឈ្មោះជាតារាដែលមាន​ចិត្ត​សប្បុរស​ខ្លាំង​ ដែលចូលរួមជាញឹកញាប់ក្នុងសកម្មភាពសប្បុរសធម៌ នាពេលកន្លងមក។ តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​ជួយ​ដល់​អង្គការ និង​ជនរងគ្រោះជាច្រើនដែលជួបគ្រោះ​ធម្មជាតិ ហើយបានបង្កើត​មជ្ឈមណ្ឌល​អប់រំ​ និង​បាន​ផ្តល់​អាហារូបករណ៍​ដល់​សាលា​រដ្ឋ​ក្នុង​ទីក្រុង​ញូវយ៉កទៀតផង។ លើសពីនេះ សូម្បីតែក្នុងអំឡុងពេលនៃការប្រគំតន្ត្រីទេសចរណ៍ខ្លួន The Eras Tour ក៏ Taylor Swift បានបរិច្ចាគទៅ Food bank នៅទូទាំងសហរដ្ឋអាមេរិកដែរ៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់