• 2024-04-02 02:31:26
  • ព័ត៌មាន

ស្អាតពីធម្មជាតិបានទាំងកម្ពស់មុខមាត់ កូនស្រី Tom Cruise រៀបចំខ្លួនសាមញ្ញាៗក៏ទាក់ទាញ

  • 2024-04-02 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញវ័យ១៨ឆ្នាំ កូនស្រីតារាសម្ដែងល្បីលំដាប់ហូលីវូដ Tom Cruise Suri Cruise កាន់តែពេញរូបពេញរាងស្រស់ស្អាតបំព្រងដូចផ្កាក្រពុំ ដែលកំពុងទាក់ទាញខ្លាំងជាមួយសម្រស់ធម្មជាតិ ដោយពុំមាន Make up ឬលេងម៉ូដសម្លៀកបំពាក់ដ៏សាមញ្ញរបស់នាងចាយរាងនៅលើដងផ្លូវ។

រាល់ពេលដែល Suri Cruise បង្ហាញខ្លួន ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ពីសម្រស់របស់នាង។ នៅមិនប៉ុន្មានថ្ងៃទៀតទេ Suri Cruise ពេញគ្រប់១៨ឆ្នាំ ដែលនៅក្នុងឱកាសនេះម្ដាយរបស់នាងបាននាំនាងទៅវិស្សមកាល ដើម្បីប្រារព្ធខួបកំណើតគ្រប់អាយុ ១៨ឆ្នាំរបស់នាង។

យ៉ាងណាមិញ ក្នុងការធ្វើដំណើរថ្មើរជើងជាមួយម្ដាយ Suri ត្រូវបានគេប្រមាញ់រូបជាច្រើនស្លឹក ដែលបង្ហាញឱ្យឃើញពីសម្រស់ធម្មជាតិដោយគ្មាន Make up លើផ្ទៃមុខ និងស្លៀកពាក់សាមញ្ញ ហើយបើទោះជានាងស្លៀកតែសម្លៀកបំពាក់សាមញ្ញៗ និងមុខទទេក៏ដោយ ក៏តារាស្រីវ័យ១៨ឆ្នាំរូបនេះ នៅតែស្រស់ស្អាត។ ទម្រង់មុខដ៏ល្អឥតខ្ចោះរបស់ Suri Cruise និងច្រមុះស្រួចធ្វើឱ្យមនុស្សជាច្រើនកោតសរសើរមិនដាច់ពីមាត់៕

ប្រភព៖ Kenh14 អត្ថបទ៖ កេរស

មតិយោបល់