• 2024-04-08 06:51:14
  • ព័ត៌មាន

ការចាកចេញដ៏ឆាប់រហ័សរបស់ កូនជ្រូក បានបន្សល់ស្លាកស្នាមអានុស្សវរីយ៍ដល់មិត្តរួមអាជីពគ្រប់គ្នា

  • 2024-04-08 06:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹងដ៏សែនក្ដុកក្ដួលបន្ទាប់ពី កូនជ្រូក ស្ងាត់បាត់មួយរយៈពីបណ្ដាញសង្គម ស្រាប់តែនៅព្រឹកថ្ងៃទី ៨ មេសា នេះម្ចាស់គណនីហ្វេសប៊ុកមួយដែលត្រូវបានគេស្គាល់ថាជាឱពុកបង្កើត កូនជ្រូក បានរៀបរាប់យ៉ាងរន្ធត់ ភ្ជាប់ជាមួយរូបថតមួយសន្លឹកក្នុងមន្ទីរពេទ្យ ថាកូនរបស់លោកបានទទួលមរណភាពហើយ

គណនីហ្វេសប៊ុកខាងលើបានឱ្យដឹងថា ទេពកុសល អធិរាជ ជាឈ្មោះពិត ដែលភាគច្រើនគេស្គាល់ថា កូនជ្រូក បានទទួលមរណៈភាពហើយ កាលពីព្រឹកថ្ងៃទី៨ មេសា វេលាម៉ោង ៧ និង៥៥នាទីព្រឹក ដោយរោគ គាពាធក្នុងវ៏យ ៣០ឆ្នាំ បច្ចុប្បន្នសពកម្កល់ទុកធ្វើបុណ្យនៅវត្តឧត្តរ៉ាវត្តី សង្កាត់គីឡួម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ នឹង បូជានៅរសៀលម៉ោង៣ថ្ងៃពុធទី១០ មេសា

ការចាកចេញដ៏ឆាប់រហ័សររបស់ កូនជ្រូក បានបន្សល់ស្លាកស្នាមរាល់អនុស្សវរីយ៍ដល់មិត្តរួមអាជីពគ្រប់គ្នា។ ដោយក្នុងនោះមានអ្នកសិល្បៈជាច្រើនបានបង្ហោះរូបខ្លួនជាកូនជ្រូក និងភ្ជាប់ពាក្យពេចន៍បង្ហាញពីភាពក្រៀមក្រំ មិននឹកស្មាន និងសោកស្ដាយបំផុតដែលមិត្តរបស់ពួកគេចាកចោលលឿនដូច្នេះ គ្មានថ្ងៃត្រឡប់វិញ ក្នុងនោះមានដូចជា សុភក្ត្រ កុសុម៉ា វណ្ណនីឡា ម៉ារៀប ដែលជាមិត្តភក្ដិស្និទ្ធស្នាល និងមានមិត្តភក្ដិ និងមិត្តរួមអាជីពផ្សេងទៀត

រំឮកផងដែរថា កូនជ្រូក ឈ្មោះ ទេពកុសល អធិរាជ គឺជាអ្នកផលិតមាតិការបែបកំប្លែងមួយរូប ហើយ កូនជ្រូក ក៏ជាបេក្ខជនក្នុងកម្មវិធីប្រកួត The Rapper Cambodia មួយរូបផងដែរ ដែលទទួលបានការគោរពស្រឡាញ់ជាច្រើនពីសំណាក់អ្នកគាំទ្រ ប៉ុន្តែស្រាប់តែស្ងាត់ត្រឹមមួយរយៈក៏លេចដំណឹងដ៏ក្រៀមក្រំនេះឡើង៕

អត្ថបទ៖ កេរស

មតិយោបល់