• 2024-04-19 10:13:10
  • ព័ត៌មាន

ត្រៀមខ្លួនហើយឬនៅ សម្រាប់ដំណើរទៅលេងបុណ្យភ្នំ-ឧទ្យានជាតិគិរីរម្យ នាដើមខែឧសភា ឆ្នាំ២០២៤ នេះ?

  • 2024-04-19 10:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនទាន់អស់ចំហាយសប្បាយចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ផង នៅថ្ងៃទី១៩ ខែមេសា នេះ ស្រាប់តែលេចដំណឹងដ៏រំភើបមួយទៀត។ នោះគឺពិធីបុណ្យភ្នំ-ឧទ្យានជាតិគិរីរម្យដែលរៀបចំដោយគិរីរម្យផាញរីសត គាំទ្រដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ដកំពង់ស្ពឺ។

ពិធីបុណ្យដែលរៀបចំឡើងរយៈពេល ១យប់ ២ថ្ងៃ ពោលគឺនៅថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២៤ នឹងផ្ដល់ឱកាសពិសេសសម្រាប់អ្នកចូលរួម ដោយមានកម្មវិធីបោះតង់ ផ្ដល់ជូនអាហារពេលល្ងាចបែបGala dinner ការប្រគំតន្ដ្រី រាំកម្សាន្ដ និងកម្មវិធីចាប់រង្វាន់ ព្រមទាំងមានដំណើរកម្សាន្ដទៅតំបន់អេកូទេសចរណ៍ចំបក់ទៀតផង។

ក្រៅពីផ្ដល់ភាពសប្បាយរីករាយនៅលើភ្នំដែលជាសម្បត្ដិធម្មជាតិ នៃឧទ្យានជាតិគិរីម្យ អ្នកចូលរួមក៏មានចំណែកមួយជួយដល់សង្គមជាតិ និងកុមារកម្ពុជាដែរ ព្រោះរាល់ការទិញកញ្ចប់ស្នាក់នៅរបស់លោកអ្នក គឺមាន ៥% ជាការចូលរួមជួយទៅដល់មន្ទីរពេទ្យ គន្ធបុប្ផា និងសាលាដូង នៅលើភ្នំគិរីរម្យផ្ទាល់តែម្ដង។

តាមរយៈខិត្ដបណ្ណដែល Sabay ទើបទទួលបាននៅល្ងាចថ្ងៃទី១៩ ខែមេសា នេះ ឲ្យដឹងថា ពិធីពិសារអាហារពេលល្ងាចនៅលើភ្នំគិរីរម្យ នឹងមានក្រុមតន្ដ្រី អេរិក លេងកំដរទៀតផង។ កម្មវិធីនឹងចាប់ផ្ដើមពីម៉ោង ៣រសៀល រហូតដល់ម៉ោង ១០យប់ ដោយកញ្ចប់ចូលរួមក្នុងកម្មវិធីនេះចាប់ពី ៥៥ដុល្លារ ក្នុងមនុស្សម្នាក់។ សម្រាប់ប្រិយមិត្ដដែលចាប់អារម្មណ៍ ហើយចង់សាកសួរព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈទូរស័ព្ទលេខ០៧៨ ៧៧៧ ៣៤៣ ឬ០៩៦ ២ ២២២ ៧៣៥៕

ជិន សុភ័ក្ដ្រ

មតិយោបល់