• 2024-06-27 09:10:00
  • ព័ត៌មាន

ប្រាសាទ ដាវីន ធ្វើឱ្យហ្វេនពេញចិត្តស្តូក ក្នុងដំណើរឆ្ពោះទៅកាន់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤

  • 2024-06-27 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia គ្រប់គ្រងដោយលោក ឈួង យីវឆូយ ជា ND ថ្មីនៃកម្មវិធី MUC 2024 ចាប់ផ្តើមបង្ហាញមុខបេក្ខភាពអាថ៌កំបាំង Top5 ក្នុងវគ្គសម្ភាសន៍ផ្ទាល់មាត់បណ្តើរៗហើយ។

បេក្ខភាពទី១ ឈ្មោះថា MEALYANN SAING អាយុ ២៨ឆ្នាំ ជា Miss Cambodian American 2016, បេក្ខភាពទី២ គឺ ឆន ស្រីណេត អាយុ ២៨ឆ្នាំ ជាអតីតជយលាភីលំដាប់រងទី១កម្មវិធីបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២១ និងជាស្រ្តីខ្មែរកម្ពុជាក្រោមទី១ដែលប្រកួតកម្មវិធីបវរកញ្ញា។ រីឯ បេក្ខភាពទី៣ គឺ ប្រាសាទ ដាវីន ជាតារាម៉ូដែល និងជាជយលាភីលំដាប់រងទី៤កម្មវិធី Universal Woman 2023 ថែមទាំងមានតំណែងជា ND កម្មវិធី Universal Woman Cambodia 2024 ថែមទៀតផង។

បេក្ខភាពផ្លូវការ ៣រូប នៃកម្មវិធី MUC 2024

ចំណែក បេក្ខភាព ២ រូបទៀតនៅពុំទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែគ្រប់គ្នាបានដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកហើយថា គឺ ហង្ស សូរិយាន់ និង កូនកាត់ខ្មែរ-បារាំង ខេម៉ា ម៉ារីយ៉ា ម៉េតេយ៉េ (Khemma Metayer)។

គួរឱ្យកត់សម្គាល់ គ្រាន់តែប្រកាសវត្តមាន ប្រាសាទ ដាវីន ជាបេក្ខភាពចំណោម Top5 ភ្លាម កម្តៅចិត្តរបស់ហ្វេនហាក់ពុះកញ្ជ្រោលឡើងខ្លាំងតែម្តង ព្រោះកន្លងមកពួកគេតែងតែទទូចចង់ឱ្យអ្នកម្តាយរូបនេះចូលប្រកួត Miss Universe Cambodia ដោយសារនាងមានថាមពលវិជ្ជមាន និងសក្កានុពលគ្រប់គ្រាន់សម្រាប់ការតំណាងកម្ពុជាលើវេទិកាអន្តរជាតិ។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

បណ្តាញសង្គមហ្វេសប៊ុករបស់តារាម៉ូដែលរាងខ្ពស់ស្រឡះនេះមានសន្ទុះខ្លាំងឡើងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃដែលនាងចូលសម្ភាសន៍ផ្ទាល់មាត់ជាមួយគណកម្មការជំនាញ និង ND MUC 2024។

បណ្តា fan pages ធំៗ និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញា បង្ហាញការគាំទ្រចំពោះ ប្រាសាទ ដាវីន យ៉ាងពេញទំហឹង និងបន់ឱ្យនាងជាប់ជា Miss Universe Cambodia 2024 ថែមទៀតផង។

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

ក្រឡេកទៅសាម៉ីខ្លួនឯណោះវិញ មិនបង្អង់យូរក៏បង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការថា «នាងខ្ញុំសូមអរគុណមិត្តភក្តិ បងប្អូន បណ្តាអ្នកគាំទ្រទាំងអស់ដែលបានបង្ហាញសារគាំទ្រដល់រូបនាងខ្ញុំ។ ពិតណាស់ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជានាឆ្នាំនេះ នាងខ្ញុំបានដាក់ការតាំងចិត្តខ្ពស់ និងធ្វើឲ្យបានល្អបំផុតដើម្បីមានឱកាសតំណាងឲ្យប្រទេសកម្ពុជារបស់យើង និងយកជ័យលាភីជូនបណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាដែរផងដែរ។ នាងខ្ញុំសង្ឃឹមថាបងប្អូននិងនៅតែបន្តការគាំទ្ររូបនាងខ្ញុំរហូតទៅ ហើយសារគាំទ្រល្អៗរបស់អ្នកទាំងអស់គ្នា គឺជាថាមពលវិជ្ជមានដ៏អស្ចារ្យរបស់ខ្ញុំ។ អរគុណបងប្អូន» ។

ការបង្ហោះឡើងរបស់ ប្រាសាទ ដាវីន

ការបង្ហោះរបស់បេក្ខភាពផ្លូវការទី៣នេះ ត្រូវចិត្តហ្វេនស្តូកតែម្តង ដោយវាបង្ហាញពីកម្លាំងស្របគ្នារវាង ដាវីន និងហ្វេនៗ ដែលមានគោលដៅឆ្ពោះទៅរកកន្លែងតែមួយ។

រូបភាព៖ ហ្វេសប៊ុក Davin Prasath

យ៉ាងណាមិញ ការទម្លាយសមាសភាព Top5 ម្តងម្នាក់ៗបែបនេះ ធ្វើឱ្យអ្នកស្នេហាវិស័យសម្រស់នៅកម្ពុជាញាប់ញ័រចិត្តជាខ្លាំង ដោយពួកគេចង់ដឹងថា ម្នាក់ណានឹងក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2024 នឹងតំណាងកម្ពុជាទៅប្រកួតកម្មវិធី Miss Universe 2024 នៅប្រទេសម៉ិចស៊ីកូ នាចុងឆ្នាំនេះ៕

អត្ថបទ៖ Ah Mouy

មតិយោបល់