
- 2017-01-04 07:32:55
- ភាពយន្ត
រឿងភាគកូរ៉េចាស់ៗល្អមើលទាំង៥ ដែលល្បីខ្លាំងមិនអាចបំភ្លេចបាន
- 2017-01-04 07:32:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគកូរ៉េចាស់ៗល្អមើលទាំង៥ ដែលល្បីខ្លាំងមិនអាចបំភ្លេចបាន
ចន្លោះមិនឃើញ
ភាពយន្តភាគកូរ៉េដូចជា រឿង “Descendants of the Sun” រឿង “Goblin” រឿង "The Legend of the Blue Sea" ជាដើម ទទួលបានប្រជាប្រិយភាពជាខ្លាំង ហើយក៏មានភាពយន្តផ្សេងៗទៀតផងដែរ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍និងការគាំទ្រអំពីសំណាក់អ្នកទស្សនា។
ទោះបីជាយ៉ាងណាក៏ដោយ រឿងភាគកូរ៉េចាស់ៗទាំង៥ខាងក្រោមនេះ នៅតែជារឿងល្អមើលដែលភាពយន្តក្នុងសម័យនេះ មិនអាចជាយកប្រៀបបាន។
១. Boys Over Flowers
រឿងនេះយកលំនាំតាមគំនូរជប៉ុន ឬ Japanese manga និងរឿងភាគទូរទស្សន៍ដែលមានចំណងជើងថា "Hana Yori Dango” ហើយទទួលបានការគាំទ្រពេញទំហឹង និងមានការចូលរួមសម្ដែងពី Lee Minho និង Ku Hye Sun។
២. Coffee Prince
សាច់រឿងនិយាយពីទំនាក់ទំនងរវាងស្រីម្នាក់ដែលគេច្រឡំថាជាប្រុស សម្ដែងដោយ Yoon Eun Hye និងថៅកែរបស់នាង សម្ដែងដោយ Gong Yoo ក្នុងហាងកាហ្វេមួយ។
៣. Secret Garden
រឿងនេះនិយាយពីការស្អប់ជំពប់លើរបស់បុរសអ្នកមានម្នាក់និងស្រីជើងខ្លាំងមួយរូប ចូលរួមសម្ដែងពី Hyun Bin និង Ha Ji Won ។
៤. Full House
Full House ជារឿងភាគបែបគ្រួសារសម្ដែងដោយ Rain និង Song Hye Kyo និយាយពីទំនាក់ទំនងរវាងតារាល្បីម្នាក់និងស្រីវ័យក្មេងដែលមានចរិតរាងឡិកឡក់ ដែលពួកគេទាំងពីរយល់ព្រមលើការរៀបការក្លែងក្លាយជាមួយគ្នា។
៥. I'm Sorry, I Love You
រឿងនេះមានការចូលរួមសម្ដែងដោយ So Ji Sub និង Jung Kyoung Ho និយាយពីស្នេហាត្រីកោណរវាងសិល្បករឆ្ពិនភ្នែក អ្នកសម្របសម្រួលផ្នែកម៉ូដ និងកំពូលតារាចម្រៀង។