
- 2017-02-08 23:11:00
- ព័ត៌មាន
ប្រភពច្បាស់ការមួយ បានបង្ហើបពីអត្តសញ្ញាណតួឯកស្រីអង្គរសង្គ្រាន្តឆ្នាំ ២០១៧
- 2017-02-08 23:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពច្បាស់ការមួយ បានបង្ហើបពីអត្តសញ្ញាណតួឯកស្រីអង្គរសង្គ្រាន្តឆ្នាំ ២០១៧
ចន្លោះមិនឃើញ
នៅសល់មិនដល់២ខែទៀតនោះទេ ព្រិត្តិការណ៏អង្គរសង្គ្រាន្តដ៏ធំប្រចាំឆ្នាំ នឹងឈានចូលមកដល់ទៀតហើយ ដោយឡែកតួឯកសម្រាប់ឆ្នាំនេះគឺត្រូវបានប្រភពជាក់លាក់មួយបានបង្ហើបឲ្យដឹងពីអត្តសញ្ញាណតារាស្រីល្បីឈ្មោះម្នាក់ គឺជាតួឯក។
ប្រភពច្បាស់ការបានលើកឡើងថា ឆ្នាំ២០១៧ នេះជាឆ្នាំទី៥ ហើយសម្រាប់ព្រិត្តិកាណ៍អង្គរសង្គ្រាន្តដែលនឹងប្រារព្ធឡើងនៅខេត្ត សៀមរាប ដដែល។ ចំណែកតួឯកអង្គរសង្គ្រាន្តឆ្នាំនេះគឺជាតារាសម្ដែង និងម៉ូដែលដែលអ្នកគាំទ្រឲ្យឈ្មោះថា "រាជិនីក្រមាខ្មែរ"។
"តួឯកឆ្នាំនេះគឺ មាន សូនីតា ហើយស្ប៉តពាណិជ្ជកម្មទាំងស្រុងបានថតតាំងពីឆ្នាំមុនម្ល៉េះ។ ស្ប៉តនេះនឹងចេញក្នុងពេលឆាប់ៗនេះហើយ...ខ្ញុំអាចប្រាប់បានត្រឹមប៉ុណ្ណឹង លម្អិតជាងនេះខ្ញុំមិនទាន់អាចជម្រាបបានទេ" ប្រភពបន្ថែម។
ទាក់ទងនឹងបញ្ហាខាងលើតារាសម្ដែង មាន សូនីតា សុំមិនធ្វើការបកស្រាយអ្វីទាំងអស់ដោយលើកឡើងយ៉ាងខ្លីថា អោយរង់ចាំតាមដានទាំងអស់គ្នាពេលស្ប៉តពាណិជ្ជកម្មចេញមកផ្លូវការ។ចំណែកឯភាគី Apsara Mera ដែលប្រភពទម្លាយថាជាអ្នកផលិតស្ប៉តសម្រាប់ព្រិត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ ២០១៧ នេះក៏សុំមិនធ្វើការបកស្រាយដូចគ្នា។
អង្គរសង្ក្រាន្តដែលជា ព្រិត្តិការណ៏ដ៏ធំអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានឈានមកដល់ឆ្នាំទី៥ហើយ ក្រោយបានចាប់ផ្ដើមដំបូងនៅឆ្នាំ២០១៣។ កាលណោះពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេយ៍ ណាក់ ស្រីណា បានគ្រងតំណែងជាតួឯកស្រីសម្រាប់ព្រឹត្តិការណ៍នេះ២ឆ្នាំជាប់គ្នា។
សម្រាប់ឆ្នាំទី១ (២០១៣) ណាក់ ស្រីណា និង ណា ខុន ឆ្នាំទី២(២០១៤) ចន្ធី វលក្ខណ៍ និង ស៊ូ លីវ៉ាន់លុះមកដល់ឆ្នាំ ២០១៥ ដែលជាឆ្នាំទិី៣ តារាចម្រៀងខ្មែរ-អាមេរិកាំង ឡូរ៉ា ម៉ម ជាអ្នកគ្រង ដោយឡែកឆ្នាំទី៤(២០១៦) មិនមានតួឯកជាក់ច្បាស់ណាមួយទេ គឺថតសរុបព្រិត្តិការណ៏។ ឥឡូវឆ្នាំទី៥(២០១៧)នេះ មានព័ត៌មានថា មាន សូនីតា ឆក់បានតំណែងនេះវិញម្ដង៕
តើប្រិយមិត្តជឿយល់យ៉ាងណាដែរ?