
- 2017-04-06 03:20:15
- ភាពយន្ត
ម្តងនេះមិនធម្មតា! កំពូលតារាល្បីៗ ៣ ផលិតកម្ម ត្រៀមប៉ះគ្នាអបអរសង្រ្កាន្តឆ្នាំថ្មី
- 2017-04-06 03:20:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តងនេះមិនធម្មតា! កំពូលតារាល្បីៗ ៣ ផលិតកម្ម ត្រៀមប៉ះគ្នាអបអរសង្រ្កាន្តឆ្នាំថ្មី
ចន្លោះមិនឃើញ
កំពូលតារាល្បីៗ ជាច្រើនរូបមកពីបីផលិតកម្មធំៗ រួមមាន ហង្សមាស សាន់ដេរ ថោន នឹងរួមគ្នាមកអង្រួនឆាកតន្រ្តី GANZBERG ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មីនៅពីរទីតាំងធំៗ ទីមួយ នៅខេត្តសៀមរាប នៅបរិវេណបាក់ខែងចាស់ និងខេត្តព្រះសីហនុ នៅឆ្នេរអូរឈើទាល ចាប់ពីទី១៤-១៦ ខែ មេសា ឆ្នាំ ២០១៧។
ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ និងមិនធ្លាប់មានពីមុនមកនេះនឹងប្រព្រឹត្តទៅនៅពីរទីតាំងធំៗ នៅខេត្តសៀមរាបមានឈ្មោះថា មហាសង្រ្កាន្ត GANZBERG UBER CONCERT នៅបរិវេណបាក់ខែងចាស់ និងខេត្តព្រះសីហនុមានឈ្មោះថា និរតីសង្ក្រាន្ត GANZBERG UBER CONCERT នៅឆ្នេរអូរឈើទាល។
ការប្រគំតន្ត្រីនេះមានការចូលរួមពី កញ្ញា ឪក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ ពេជ្រ សោភា ជី ដេវីត ឆន សុវណ្ណរាជ សុគន្ធ នីសា សុខ សីឡាលីន ទេព បូព្រឹក្ស វី ឌីណែត នី រតនា ផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ ខាន់ ជែមស៍ អីវ៉ា នីកូ យូរី អីណូ និងកញ្ញា រ៉ាប៊ី ពីផលិតកម្មថោន។
នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកអ្នកនឹងអាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ ចូលរួមលេងល្បែងកម្សាន្តកំសាន្តប្លែកៗ ឌីជេវ័យក្មេងស្រស់ស្អាត អ្វីដែលអស្ចារ្យ និងពិសេសជាងនេះទៅទៀតនោះ មិត្តយុវវ័យ និងអ្នកចូលរួមទាំងអស់ នឹងរីករាយក្រេបរសជាតិស្រាបៀរ ហ្គេនស៍បឺគថ្មីស្រស់ ដ៏ត្រជាក់ រសជាតិឆ្ងាញ់លើសពីស្រាបៀធម្មតា ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ម៉ូតូធំ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។
ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការរផ្សាយផ្ទាល់មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះនៅលើស្ថានីយទូរទស្សន៍ធំៗ៣ CTN MYTV និងទូរទស្សន៍ហង្សមាស HDTV នៅថ្ងៃទី១៤-១៥-១៦ ខែ មេសាឆ្នាំ ២០១៧ ចាប់ពីម៉ោង៨យប់តទៅ។ មហាព្រឹត្តិការណ៍អបអរសង្ក្រាន្តឆ្នាំថ្មី នាំមកជូនផ្តាច់មុខដោយ ស្រាបៀរហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឆ្ងាញ់លើសពីស្រាបៀរធម្មតា៕