
- 2017-04-15 05:01:11
- ជីវិតតារា
ឈុន បារមី ទាំងស្អាត សង្ហា វ័យក្មេង ចេះក្បាច់គុនល្បុក្កតោ ធ្លាប់សម្ដែងរឿងហូលីវូដ
- 2017-04-15 05:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុន បារមី ទាំងស្អាត សង្ហា វ័យក្មេង ចេះក្បាច់គុនល្បុក្កតោ ធ្លាប់សម្ដែងរឿងហូលីវូដ
ចន្លោះមិនឃើញ
យុវជន ឈុន បារមី ទាំងស្អាតសង្ហាវ័យក្មេង ចេះក្បាច់គុនល្បុក្កតោយ៉ាងស្ទាត់ជំនាញ ហើយថែមទាំងមានសមត្ថភាពសិល្បៈបុរាណខ្មែរពេញខ្លួន។ កំលោះទើបវ័យ ១៥ឆ្នាំរូបនេះប្រាប់ថា ខ្លួនធ្លាប់បានសម្ដែងភាពយន្តខ្នាតអន្តរជាតិដែលដឹកនាំសម្ដែងដោយ អ្នកស្រី អេនជេលីណា ជូលី និងធ្លាប់ចូលរួមសម្ដែងក្នុងបទចម្រៀង ស្មារតីកីឡា របស់ក្រុមក្មេងខ្មែរទៀតផង។
និយាយទាំងទឹកមុខញញឹមញញែមពោរពេញដោយមន្តស្នេហ៍ ឈុន បារមី ប្រាប់ថា តាមពិតខ្លួនមានស្រុកកំណើតនៅរាជធានីភ្នំពេញទេ ប៉ុន្តែបានផ្លាស់មករស់នៅខេត្តសៀមរាបជាមួយគ្រួសារតាំងពីនៅតូចម្ល៉េះ។ រូបគេចាប់ផ្ដើមចូលហាត់ក្បាច់គុនល្បុក្កតោ នៅពេលមានអាយុ ១០ឆ្នាំនៅសាលាសុវណ្ណអង្គរនាគរាជ គិតត្រឹមឆ្នាំនេះរយៈពេល៥ឆ្នាំហើយ។ ក្រៅពីចេះក្បាច់គុនល្បុក្កតោ ឈុន បារមី ចេះសម្ដែងល្ខោនខោល ល្ខោនស្បែកធំ សៀក ជាដើម ដោយសារមានឈាមជ័រជាអ្នកសិល្បៈបុរាណ ពោលគឺជាចៅប្រុសរបស់លោកគ្រូ ម៉ាន់ កុសល។
យុវជនវ័យក្មេងសម្បុរស្រអែមស្រស់រូបនេះប្រាប់ទៀតថា មានចិត្តស្រឡាញ់ផ្នែកសិល្បៈបុរាណនេះតាំងពីតូចមកម្ល៉េះ ហើយក៏ចាប់ផ្ដើមហាត់ក្បាច់គុនល្បុក្កតោផ្នែកសម្ដែងនេះតែម្ដង។ បច្ចុប្បន្ន បារមី រៀនថ្នាក់ទី១០នៅវិទ្យាល័យ១០មករា។ គោលបំណងទៅថ្ងៃអនាគតរូបគេចង់ក្លាយជាអ្នកសិល្បៈបុរាណអាជីព ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរ កុំឱ្យបាត់បង់៕