• 2016-08-13 23:38:06
  • Road Safety
ចៅ​អធិការ​វត្ត​ពោធិ៍វាល ផ្ដល់​ទីតាំង​តម្កល់​ធាតុ​ កវី​ម្ចាស់​ស្ទឹង​សង្កែ គង់​ ប៊ុនឈឿន ចៅ​អធិការ​វត្ត​ពោធិ៍វាល ផ្ដល់​ទីតាំង​តម្កល់​ធាតុ​ កវី​ម្ចាស់​ស្ទឹង​សង្...
  • 2016-08-13 23:38:06
  • Road Safety

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នកស្រី តាត គិមលន ជាភរិយា​កវី ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន បាន​សរសេរ​សារ​មួយ​នៅ​លើ​គណនី​ហ្វេសបុក​របស់​ខ្លួន​ ដោយ​បាន​ថ្លែង​អំណរគុណ​ ចំពោះ​ ព្រះ​ចៅ​អធិការ​ និង ​គណៈ​គ្រប់គ្រង​​គ្រប់​អង្គ បាន​ធ្វើ​ជា​អំណោយ​ដី​ទីធ្លា​ក្បែរ​ក្លោងទ្វារ​ចេញ​ចូល​វត្ត​ពោធិ៍វាល ដែល​មាន​ទីតាំង​នៅ​ខេត្ត​បាត់​ដំបង​ប្រទាន​ដល់​ការ​សាងសង់​បណ្ណាល័យ​ រូប​សំណាក និង តម្កល់​ធាតុ​ សម្រាប់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន។   ខាង​ក្រោម​នេះ គឺជា សារ​ទាំងស្រុង​របស់​របស់ អ្នកស្រី គាត គិមលន ភរិយា​គង្គ ប៊ុនឈឿន៖     គួរ​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុម​គ្រួសារ​បាន​រៀបចំ​​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន​កវី​ គង្គ ប៊ុនឈឿន ដោយ​ក្នុង​នោះ ​អដ្ឋិធាតុ កវី​ម្ចាស់​ស្ទឹង​សង្កែ​រូប​នេះ​ បាន និង​កំពុង​តម្កល់​នៅ​​គេហដ្ឋាន​ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​បន្ត​ទៀត។ ទាល់​តែ​​គ្រប់​ ៣ឆ្នាំ​ទើប ទើប​បញ្ជូន​ទៅ​​តម្កល់​នៅ​ស្រុក​កំណើត​ឯ​ខេត្ត បាត់ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី ឧត្ដម​ មុត ថារី។   សូមចុចអាន៖ អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​ សូមចុចអាន៖ គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ   អត្ថបទ៖ វិបុត្រ

  • 2016-07-28 21:34:28
  • ជីវិតតារា
អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​ អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​
  • 2016-07-28 21:34:28
  • ជីវិតតារា

ម្សិលមិញ​ក្រុម​គ្រួសារ​បាន​រៀបចំ​​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន​កវី​ គង្គ ប៊ុនឈឿន ដោយ​ក្នុង​នោះ ​អដ្ឋិធាតុ កវី​ម្ចាស់​ស្ទឹង​សង្កែ​រូប​នេះ​ បាន និង​កំពុង​តម្កល់​នៅ​​គេហដ្ឋាន​ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​បន្ត​ទៀត។ទាល់​តែ​​គ្រប់​៣ឆ្នាំ​ទើប ទើប​បញ្ជូន​ទៅ​​តម្កល់​នៅ​ស្រុក​កំណើត​ឯ​ខេត្ត បាត់ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី ឧត្ដម​ មុត ថារី។     ការ​សម្រេច​បែប​នេះ​ ក៏​ព្រោះ​តែ​ក្រុម​គ្រួសារ​ទាំង​អស់ យល់​ឃើញ​ថា ងាយ​ស្រួល​កូន​ចៅក្នុង​ធ្វើ​បុណ្យ​ទាន​ជូន ក៏​ដូច​ជា ចង់​​ដុត​ធូប គោរព​ឲ្យ​យូរ​បន្តិច។ ឧត្ដម​ មុត ថារី បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​គ្រប់​ចំនួន៣ឆ្នាំ​ហើយ ក្រុម​គ្រួសារ​នឹង​យក​អដ្ឋិធាតុ​ទៅ​​តម្កល់​​ទុក​នៅ​ក្នុង​ចេតិយ៍​​ជា​មួយ​សាច់ញាតិនា​​​ខេត្ត បាត់​ដំបង ។   ចំពោះ​រូប​សំណាក់​​ដែល​ក្រុម​គ្រួសារ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​ជូន​កវី​ គង្គ ប៊ុនឈឿន ​ នៅ​ទីតាំង​ណា​មួយ​តាម​បណ្ដោយ​ដង​ស្ទឹង​សង្កែ ដើម្បី​ជា​ការ​ចងចាំ ក៏​ដូច​ជា​តប​ស្នង​គុណ​នោះ ឧត្ដម​ មុត ថារី ប្រាប់​ថា មិន​ទាន់​​​ដឹង​អាជ្ញាធរ​សម្រេច​ធ្វើ​ជូន ឬ​យ៉ាង​ណា​​នៅ​ឡើយ​ទេ។   ងាក​មក​ពិធី​បុណ្យ​១០០ថ្ងៃ កាល​ពី​ម្សិល​មិញ​វិញ ក្រៅ​ពី​ថ្នាក់​ដឹក​នាំ​ធំៗ​​ក្នុង​ក្រសួងព័ត៌មាន ឃើញ​មាន​សិល្បករ​ សិល្បការិនី​​ថ្មី​ចាស់​ៗ​មួយ​ចំនួន​​ធំ​បាន​ទៅ​ចូល​រួម តាម​ការ​អញ្ជើញ។ ជា​មួយ​គ្នា​នោះ ស្នាដៃ​​បទ​ចម្រៀង​របស់ កវី​គង្គ ប៊ុនឈឿន ចំនួន​៥០បទ ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើ​ជា​ CD​ ប្រមាណ​ជាង​ ៥០០ CD ចែក​ជូន​ភ្ញៀវ​កិត្តិយស​ជា​អនុស្សាវរីយ​ផង​ដែរ។                       អត្ថបទ៖ ខុត សីហា ​​

  • 2016-07-26 20:09:52
  • Road Safety
បុណ្យ​ខួប​១០០ថ្ងៃ កវី គង្គ ប៊ុនឈឿន ​ថ្ងៃ​ស្អែក​នេះ​ បុណ្យ​ខួប​១០០ថ្ងៃ កវី គង្គ ប៊ុនឈឿន ​ថ្ងៃ​ស្អែក​នេះ​
  • 2016-07-26 20:09:52
  • Road Safety

នៅ​ថ្ងៃ​ទី២៧ ខែ កក្កដា​ស្អែក​នេះ ក្រុម​គ្រួសារ​ ​នឹង​​រៀបចំ​​ពិធី​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន  កវី  គង្គ ប៊ុនឈឿន នៅ​​គេហដ្ឋាន​ឯក​ឧត្តម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​ ផ្ទះ​លេខ​ ៩១​D ផ្លូវ​លេខ​ ៣៥២A ។     កវី  គង្គ ប៊ុនឈឿន  បាន​ទទួលមរណភាព កាល​​​ថ្ងៃទី១៧ខែមេសា ឆ្នាំ ២០១៦ ក្នុង​ប្រទេស ន័រវេ  ហើយ​​អដ្ឋិធាតុ ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​​មក​ប្រទេស​កំណើត កាល​​​ពី​ថ្ងៃ ​សៅរ៍​ទី​២១ ឧសភា ឆ្នាំ ២០១៦ កន្លង​ទៅ។ បច្ចុប្បន្ន​កំពុងតែ​តម្កល់​នៅ​ផ្ទះ​ ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ។   តាម​ការ​ឲ្យ​ដឹង​ពី​ឯក​ឧត្ដម​ មុត ថារី  ពិធី​បុណ្យ​១០០ថ្ងៃ​នេះ​ស្អែក​នេះ​ ក្រុម​គ្រួសារ​បាន​​អញ្ជើញ​​ភ្ញៀវ​ជាង​៤០តុ។ ក្រោយ​​ពី​បុណ្យ​ចប់ អដ្ឋិធាតុ​របស់​លោក  នឹង​ត្រូវ​យក​តម្កល់​នៅ​ទី​ណា  ឧត្ដម​ មុត ថារី   មិន​ទាន់​​​បញ្ជាក់​ឲ្យ​ដឹង​ឡើយ៕   អត្ថបទ៖ ខុត សីហា

  • 2016-06-03 16:50:24
  • ព័ត៌មាន
គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ
  • 2016-06-03 16:50:24
  • ព័ត៌មាន

លោក ប៊ុនឈឿន និលវឌ្ឍន៌ ដែល​ជា​កូន​ប្រុសបង្កើត​​របស់​កវី​ គង្គ ប៊ុនឈឿន បាន​ប្រាប់​មក​កាន់ Sabay ថា ​លោក​ឪពុក​របស់​ខ្លួន ​នៅ​បន្សល់​ស្នាដៃ​​និពន្ធ​ចុង​ក្រោយ​មួយ ដែល​មិន​ទាន់​បង្ហាញ​នៅ​ឡើយ។     (លោក ប៊ុនឈឿន និលវឌ្ឍន៌ ដែល​ជា​កូន​ប្រុស​របស់​កវី​ គង្គ ប៊ុនឈឿន)   ស្នាដៃ​ចម្រៀង​ចុង​ក្រោយ​នោះ​មាន​ចំណង​ជើង​ថា​ "វ័យ​ជរា" យក​លំនាំ​សាច់​ភ្លេង​របស់​បទ "នេះ​ឬ​ជីវិត" ដែល​លោក​ គង្គ ប៊ុនឈឿន បាន​សរសេរ​បទ​​ចប់​ កំឡុង​ខែ​មករា​ឆ្នាំ​២០១៦ ​ហើយ​បទ​នេះ​ដែរ ​គឺ​រៀប​រាប់​ពី​ជីវិត​របស់​លោក​​តាំង​ពី​ពេល​ដំបូង​ មុន​​ក្លាយ​ជា​កវី​និពន្ធ​មក​ម្លេះ នេះ​បើ​តាម​ការ​អះអាង​របស់​កូន​ប្រុស។   "ប៉ា​ផ្ដាំ​ថា ​បើ​មាន​នរណា​ចង់​យក​បទ​នេះ​ទៅ​ធ្វើ​ ត្រូវ​តែ​ធ្វើ​ចង្វាក់​រន្ថើន​ និង​មាន​វីយោឡុង​ដែល​ស្រដៀង​ហ្នឹង​បទ "ម្លប់​ដូង​ទី​១០" ព្រោះ​ប៉ា​ចូល​ចិត្ត ​វីយោឡុង" លោក ប៊ុនឈឿន និលវឌ្ឍន៌ បន្ថែម។     ស្រប​គ្នា​នេះ​ដែរ​លោក​ យ៉ង​ ពៅ​ ដែល​ជា​នាយក​គ្រប់គ្រង​ Bosba Media ក៏​បាន​ទទួល​យក​បទ​នេះ​ទៅ​ធ្វើ​សាច់​ភ្លេង​​បន្ត ចំណែក​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈ​ករ​ខ្មែរ​វិញ​អះ​អាង​ថា ​បើ​សំឡេង​គាត់​សាក​ទៅ​ស៊ី​ហ្នឹង​បទ​នេះ ​លោក​នឹង​ច្រៀង​ផ្ទាល់​តែ​ម្ដង៕   អត្ថបទ៖ SAMEDY​​​​​​​​

  • 2016-05-31 17:35:15
  • ព័ត៌មាន
គោរព​វិញ្ញាណក្ខន្ធ​កវី គង្គ ប៊ុនឈឿន ម្សិល​មិញ សុះ ម៉ាច ហួសចិត្ត​​នឹង​​​អ្នក​សិល្បៈ​មួយ​ចំនួន គោរព​វិញ្ញាណក្ខន្ធ​កវី គង្គ ប៊ុនឈឿន ម្សិល​មិញ សុះ ម៉ាច ហួសចិត្ត​​នឹង​​...
  • 2016-05-31 17:35:15
  • ព័ត៌មាន

លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង ចំពោះសិល្បករ-​សិល្បការិនី​មួយ​ចំនួន ដែល​មិន​បាន​មក​ចូល​រួម គោរព​វិញ្ញាណក្ខន្ធ​កវី លោក គង្គ ប៊ុនឈឿន  តាម​ការ​អំពាវនាវ​របស់​លោក ។     ម្សិលមិញ​នេះ លោក សុះម៉ាច រួម​ជា​មួយ​សាលា​តន្ត្រី​បុស្បា​មេឌា បាន​ដឹក​នាំ​សិល្បករ​សិល្ប​ការិនីមួយ​ក្រុម​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​កវី គង្គ ប៊ុនឈឿន នៅ​​គេហដ្ឋាន​របស់ ឯកឧត្ដម មុត ថារី ក្នុង​បុរី​វិមានភ្នំពេញ។   មុន​​ឈាន​ដល់​ថ្ងៃ​មក​គោរព​វិញ្ញាណក្ខន្ធ​នេះ ប្រធាន​សមាគម​សិល្បករ​ខាង​លើ បាន​អំពាវនាវ​តាម​រយៈ​ Facebbok ​របស់​ខ្លួន ក៏​ដូច​ជា​តាម​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន ដោយ​សំណូមពរ​ឲ្យ​​​​សិល្បករ​សិល្បការិនីចូល​រួម​ជា​មួយ​លោក  ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​កវី​​ម្ចាស់​ស្ទឹងសង្កែ គង្គ ប៊ុនឈឿន។ ប៉ុន្តែ​មាន​អ្នក​សិល្បៈ​​ចូល​រួម​តិចតួច​ប៉ុណ្ណោះ។  "ខ្ញុំ​មិន​ដឹង​ថា ពួក​គាត់​បាន​ទទួល​ដំណឹង​នេះ​ឬ​អត់​ទេ តែ​ខ្ញុំ​បាន​​ប្រកាស​ច្រើន​ថ្ងៃ​ហើយ ដើម្បី​ជា​ការ​តបស្នង​ដល់​កវី​​យើង  តែ​ដល់​ថ្ងៃ អត់​មាន​អ្នក​ណា​​​មក​សោះ ដូច​ខ្ញុំ​​ធ្លាប់​ថា​អី​ចឹង​ពួក​ហ្នឹង! ​បាន​តែ​ជប់​លៀង ខួប​កំណើត​អី​ទេ  អ្នក​ខ្លះ​គេ​​មិន​ហៅ​ ក៏​ទៅ​ដែរ " ។ លោក សុះ មាច​លើក​ឡើង។   ប្រធាន​សមាគម​រូប​នេះ​បាន​បន្ត​ទៀត​ថា លោក​ឃើញ​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​​ត្រឹម​តែ​បង្ហោះ​តាម ​Facebook  ខណៈ​ដែល​ខ្លួន​បាន​ដឹង​ហើយ​ថា អដ្ឋិធាតុ កវី​​ម្ចាស់​ស្ទឹង គង្គ ប៊ុនឈឿន បាន​នាំ​មក​ដល់​ស្រុក​កំណើតច្រើន​​ថ្ងៃ​​មក​ហើយ។ លោក​បន្ថែម​ថា៖" កាល​អដ្ឋិធាតុ​មក​ភ្លាមៗ​ថា​យើង​មិន​បាន​ដឹង តែ​ឥឡូវហ្នឹង​ក្រុម​​គ្រួសារ​បាន​ធ្វើ​បុណ្យ​បង្សុកូល ហើយ​ជិត​ដល់​បុណ្យ​១០០ថ្ងៃ​ទៀត នៅ​តែ​មិន​ទាន់​ឃើញ"។     ងាក​មក​​វត្តមាន​អ្នក​ដែល​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កវី លោក គង្គ ប៊ុនឈឿន ម្សិល​មិញ​នេះ ឃើញ​មាន​អ្នក​ចូល​​រួម​ប្រហែល​ជា​១០នាក់​ប៉ុណ្ណោះ ក្នុង​នោះមាន​លោក សុះ ម៉ាច  អ្នក​ស្រី ថុង សៀវទៀង អ្នក​នាង ឈួន សុវណ្ណដៃ អ្នក​នាង មាស លក្ខិណា លោក យ៉ង ពៅ និង ភរិយា លោក មករា រដ្ឋ និង​​សិស្សានុសិស្ស​ភ្លេង​របស់​បុស្បា​មេឌា​មួយ​ចំនួន។   ជា​មួយ​គ្នា​នោះ ប្រធាន​សមាគម​សិល្បករ​ខាង​លើ បាន​នាំ​យកថវិកាចំនួន១លានរៀល ​ដែល​បាន​មក​ពី​ការ​ធ្វើ​បុណ្យ​នៅ សាកលវិទ្យាល័យ​បញ្ញា​​សាស្ត្រ​កាល​ពី​ពេល​កន្លង​ទៅ ប្រគល់​ឲ្យ​ក្រុម​​គ្រួសារ។ ​ចំណែក​អ្នក​ដែល​បាន​ចូល​រួម ក៏​បាន​ចូល​បុណ្យ ​តាម​សទ្ធារៀងៗ​ខ្លួន​ផង​ដែរ។ ចំពោះ​បទ “កវីម្ចាស់ស្ទឹងសង្កែ” ដែល​​ផ្ដួចផ្ដើម​ដោយ លោក សុខ ជំនោរ រួម​ជា​មួយ​ក្រុម​អ្នក​សិល្បៈ​ជា​ច្រើន​រូប​​ទៀត ក៏​ត្រូវ​បាន​​លោក យ៉ង ពៅ យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ លោក គង្គ ប៊ុនឈឿន ​ផង​ដែរ។   ក្រុម​គ្រួសារ​កវី​​ម្ចាស់​ស្ទឹង គង្គ ប៊ុនឈឿន គ្រោង​ធ្វើ​បុណ្យ​​១០០ថ្ងៃ នៅ​ថ្ងៃ​ទី២៧ ខែ កក្កដា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​នៅ​ទីតាំង​ខាង​លើ។ ទោះបី​ជាមាន​​លិខិត​អញ្ជើញ​ពី​ក្រុម​គ្រួសារ​ឬ​អត់​​ក្ដី លោក សុះ ម៉ាច  នៅ​តែ​សំណូមពរ​ឲ្យ​អ្នក​សិល្បករ​សិល្បការិនី​ទាំង​អស់​​ទៅ​​ចូល​រួម​ពិធី​បុណ្យ១០០ថ្ងៃ​ឲ្យ​បាន​ច្រើន៕                     អត្ថបទ៖ ខុត សីហា

  • 2016-08-13 23:38:06
  • Road Safety
ចៅ​អធិការ​វត្ត​ពោធិ៍វាល ផ្ដល់​ទីតាំង​តម្កល់​ធាតុ​ កវី​ម្ចាស់​ស្ទឹង​សង្កែ គង់​ ប៊ុនឈឿន

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នកស្រី តាត គិមលន ជាភរិយា​កវី ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន បាន​សរសេរ​សារ​មួយ​នៅ​លើ​គណនី​ហ្វេសបុក​របស់​ខ្លួន​ ដោយ​បាន​ថ្លែង​អំណរគុណ​ ចំពោះ​ ព្រះ​ចៅ​អធិការ​ និង ​គណៈ​គ្រប់គ្រង​​គ្រប់​អង្គ បាន​ធ្វើ​ជា​អំណោយ​ដី​ទីធ្លា​ក្បែរ​ក្លោងទ្វារ​ចេញ​ចូល​វត្ត​ពោធិ៍វាល ដែល​មាន​ទីតាំង​នៅ​ខេត្ត​បាត់​ដំបង​ប្រទាន​ដល់​ការ​សាងសង់​បណ្ណាល័យ​ រូប​សំណាក និង តម្កល់​ធាតុ​ សម្រាប់​កវី​ម្ចាស់​ស្ទឹង​សង្កែ គង្គ ប៊ុនឈឿន។   ខាង​ក្រោម​នេះ គឺជា សារ​ទាំងស្រុង​របស់​របស់ អ្នកស្រី គាត គិមលន ភរិយា​គង្គ ប៊ុនឈឿន៖     គួរ​បញ្ជាក់​ថា កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុម​គ្រួសារ​បាន​រៀបចំ​​បុណ្យ​គម្រប់​​១០០ថ្ងៃ​ជូន​កវី​ គង្គ ប៊ុនឈឿន ដោយ​ក្នុង​នោះ ​អដ្ឋិធាតុ កវី​ម្ចាស់​ស្ទឹង​សង្កែ​រូប​នេះ​ បាន និង​កំពុង​តម្កល់​នៅ​​គេហដ្ឋាន​ឯក​ឧត្ដម​ មុត ថារី ដែល​ត្រូវ​ជា​កូន​ប្រសា​ក្នុង​​បុរី​វិមាន​ភ្នំ​ពេញ​បន្ត​ទៀត។ ទាល់​តែ​​គ្រប់​ ៣ឆ្នាំ​ទើប ទើប​បញ្ជូន​ទៅ​​តម្កល់​នៅ​ស្រុក​កំណើត​ឯ​ខេត្ត បាត់ដំបង។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី ឧត្ដម​ មុត ថារី។   សូមចុចអាន៖ អដ្ឋិធាតុ កវី គង្គ ប៊ុនឈឿន តម្កល់​៣​ឆ្នាំ ទើប​បម្លាស់​ទី​ សូមចុចអាន៖ គង្គ ប៊ុនឈឿន សល់​បទ​ចម្រៀង​ស្នា​ដៃ​ចុង​ក្រោយ​មួយ​ អត់​ទាន់​បានបញ្ចេញ   អត្ថបទ៖ វិបុត្រ

អត្ថបទថ្មី