១០យ៉ាងសំខាន់ៗពី រីយ៉ា អ្នកគាំទ្រអាចនឹងមិនធ្លាប់ដឹង
រឿងរ៉ាវមួយចំនួនរបស់តារាសម្ដែងក្នុងចិត្តយុវវ័យ រីយ៉ា ប្រហែលជាមានអ្នកគាំទ្រនាងបានដឹងច្រើនកន្លងមក មិនថាទាំងការងារសិល្បៈ និងរឿងរ៉ាវផ្ទាល់ខ្លួន ហើយមួយចំនួនទៀតក៏មិនទាន់បានដឹង តោះទៅតាមដាន១០ចំណុចសំខាន់ៗរបស់ រីយ៉ា ទាំងអស់គ្នា ដែលនាងបានបង្ហើបប្រាប់Sabay ៖
១. រីយ៉ា ជាគ្រាន់ជាឈ្មោះក្នុងសិល្បៈប៉ុណ្ណោះ នាងមានឈ្មោះពិតថា ម៉ុន ផលចរិយា នាងមានអាយុ ២០ ឆ្នាំ (២២ មិនា ១៩៩៦)។
២. រីយ៉ា ជានិស្សិតឆ្នាំទី៣ផ្នែក ធនាគារ និង ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យន័រតុន។
៣. ពេលចូលសិល្បៈដំបូង រីយ៉ា គ្មានបំណងធ្វើជាតារាសម្ដែងនោះទេ ក្ដីសុបិនរបស់នាងចង់ក្លាយជាអ្នកបង្ហាញម៉ូដ។
៤. រីយ៉ា បង្ហាញខ្លួនដំបូងក្នុងវីដេអូចម្រៀង "កុំបន្ទោសបងអី" របស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន។ រឿងទី១ដែលនាងបានសម្ដែងជាតួឯកគឺ "វាលស្រែស្នេហ៍ខ្ញុំ" ចំណែកឯស្ប៉តពាណិជ្ជកម្មដំបូងវិញគឺ ស្រាបៀនៅក្នុងស្រុកមួយ។
៥. រីយ៉ា ត្រូវបានអ្នកគាំទ្រស្គាល់កាន់តែច្បាស់តាមរយៈទេពកោសល្យសម្ដែងយ៉ាងលេចធ្លោក្នុងបទ "ទីបំផុត" និង "ស្នាមថើបចុងក្រោយ" របស់តារាចម្រៀង ហេង ពិទូ។
៦. តារានៅក្នុងដួងចិត្តរបស់ រីយ៉ា៖ តារាក្នុងស្រុក ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ហ៊ិន ចាន់នីរ័ត្ន ចំណែកឯតារាបរទេសវិញមាន CL, Park Bom , Aum Patcharapa និង Chompoo Araya។
(CL, Park Bom, Aum Patcharapa និង Chompoo Araya)
៧. រីយ៉ា ចូលចិត្តស្លៀកសំលៀកបំពាក់ធម្មតាៗមិនស៊ិចស៊ី ពេក ហើយសំលៀកបំពាក់នាងតែងតែជ្រើសរើសស្លៀកតាមទំហំកម្មវិធី ចំណែកការផាត់មុខវិញគឺអាស្រ័យទៅលើកម្មវិធីដូចគ្នា។
៨. រីយ៉ា ស្រលាញ់ពណ៌ផ្ទៃមេឃបំផុត។
៩. សម្រាប់កីឡាវិញ រីយ៉ា ជ្រើសយកបែបកាយវប្បកម្មដោយការលើកដុំដែកតូចៗដែលសក្ដិសមទៅនឹងទម្ងន់របស់នាង។
១០. រីយ៉ា ចូលចិត្តញាុំ សូកូឡា បំផុតមិនថាប្រភេទជានំ ឬ ស្ករនោះទេឲ្យតែមានជាតិសូកូឡា៕
អត្ថបទ៖ SAMEDY