• 2016-07-29 13:01:29
  • ជីវិតតារា
រឿង​ថ្មី អ៊ុន អាលីហ្សា តាម​ផ្ចាញ់ បូនីតា ដាដេណា រហូត​ដល់​ស្លាប់ រឿង​ថ្មី អ៊ុន អាលីហ្សា តាម​ផ្ចាញ់ បូនីតា ដាដេណា រហូត​ដល់​ស្លាប់
  • 2016-07-29 13:01:29
  • ជីវិតតារា

កញ្ញា អ៊ុន អាលីហ្សា នឹង​ប៉ះ​ជា​មួយ​តារា​សម្ដែង​ជើង បូនីតា ដាដេណា ក្នុង​រឿង​ថ្មី​មួយ​មាន​ចំណង​ជើង​ថា "ម្ចាស់​ទាយាទ" ដោយ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ លីហ្សា និង​តាម​​ផ្ចាញ់​អ្នក​ស្រី បូនីតា ដាដេណា រហូត​ដល់​ស្លាប់​រៀងៗ​ខ្លួន។       រឿង "ម្ចាស់​ទាយាទ" គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​មួយ​របស់ អ្នក​ស្រី បូនីតា ដាដេណា ដែល​​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​កាល​ពី​ព្រឹក​​មិញ នៅ​​ឯ​ផ្ទះ​បូរាណ​មួយ​ជាយ​​រាជធានី​ភ្នំពេញ។ រឿង​មួយ​​នេះ​ ជា​ប្រភេទ​រឿង​បូរាណ លាយ​សម័យ និយាយ​ពី​ស្នេហា បែប​ផ្ចាញ់ផ្ចាល​គ្នា ក្នុង​នោះ​ក៏​មាន ឈុត​កំប្លែង និង ខ្មោច​បិសាច​ផង​ដែរ។   អ្នក​ស្រី បូនីតា ដាដេណា ជា​តារា​សម្ដែង​ និង​ជា​អ្នក​និពន្ធ​ផង​នោះ​ឲ្យ​ដឹង​ថា រឿង "ម្ចាស់​ទាយាទ" តារា​សម្ដែង​​ល្បី​ជា​ច្រើន ហើយ​ក្នុង​​នោះ ​តួឯក​មាន​ចំនួន២គូ គឺ​អ្នក​ស្រី ​កញ្ញា អ៊ុន អាលីហ្សា លោក សុធា ពិសិដ្ឋ និង លោក ភឹម តារាវិបុល។   ម្ចាស់​ផលិតកម្ម​រូប​នេះ​មិន​បាន​ពន្យល់​លំអិត​នៃ​សាច់​រឿង​ឡើយ ប៉ុន្តែ​អ្នក​ស្រី​ថា តួអង្គ​​កញ្ញា អ៊ុន អាលីហ្សា គឺ​ជា​​តួអង្គ​ដែល​តាម​ផ្ចាញ់ផ្ចាល​អ្នក​ស្រី​ទាំង​ពី​ដើម​ទី​រហូត​​ដល់​ចុង​បញ្ចប់ ដោយសារតែ​ចង់​ដើម្បី លោក សុធា ពិសិដ្ឋ ជា​ម្ចាស់​បេះ​ដូង។     នេះ​ជា​ការ​បោះជំហាន​ជា​ថ្មី​​ទៀត​របស់​អ្នក​ស្រី បូនីតា ដាដេណា បន្ទាប់​ពី​​ផ្អាក​ថត​ខ្សែភាពយន្ត​ជា​ច្រើន​ឆ្នាំ​មក។ អ្នក​ស្រី​ថា ការ​មក​ចាប់​អាជីព​ថត​កុន​ជា​ថ្មី​នេះ ក៏​ព្រោះ​តែ​ខ្សែភាពយន្ត​ខាង​លើ ​អ្នក​ស្រី​បាន​សរសេរ​​រួច​ជា​ច្រើន​ឆ្នាំ​ហើយ ទុក​ចោល​ស្ដាយ គួប​ផ្សំ​បច្ចុប្បន្ន​សន្ទុះ​នៃ​ការ​គាំទ្រ​ភាពយន្ត​ខ្មែរ​មាន​ការ​លើក​ឡើង ក៏​សម្រេច ផលិត​ឡើង​តែ​ម្ដង​ទៅ។   តាម​ការ​លើក​ឡើង​រឿង "ម្ចាស់​ទាយាទ" នៅ​មិន​ទាន់ជ្រើសរើស​តារា​សម្ដែង​គ្រប់​ឡើយ​ទេ គឺ​នៅ​ច្រើន​នាក់​ទៀត ។ តាម​គម្រោង​រឿង​មួយ​នេះ​គ្រោង​​ចំណាយ​ថត​ប្រហែល​ជា​១ខែជាង ដោយ​ការ​ចំណាយ​ ប្រហែល​ជា​៣ម៉ឺន​ដុល្លារ៕                         អត្ថបទ៖ ខុត សីហា ​​

  • 2016-07-29 13:01:29
  • ជីវិតតារា
រឿង​ថ្មី អ៊ុន អាលីហ្សា តាម​ផ្ចាញ់ បូនីតា ដាដេណា រហូត​ដល់​ស្លាប់

អត្ថបទពេញនិយម
អត្ថបទថ្មី