• 2016-02-18 17:00:41
  • ជីវិតតារា
ស្ករគ្រាប់​សិល្បៈ អ៊ឹម ជីវ៉ា លក់​បាន​៤៥០ដុល្លារ ខុស​ការ​រំពឹង​ទុក ស្ករគ្រាប់​សិល្បៈ អ៊ឹម ជីវ៉ា លក់​បាន​៤៥០ដុល្លារ ខុស​ការ​រំពឹង​ទុក
  • 2016-02-18 17:00:41
  • ជីវិតតារា

យុទ្ធនាការ​​លក់​ស្ករ​គ្រាប់ ដើម្បី​យក​ប្រាក់​ទៅ​ជួយ​ដល់​​អ្នក​សិល្បៈ​ក្រីក្រ របស់​តារា​សម្ដែង​លោក អ៊ឹម ជីវ៉ា បាន​បញ្ចប់​ហើយ ដោយ​ទទួល​បាន​ប្រាក់​​តែ៤៥០ដុល្លារ​ប៉ុណ្ណោះ ដែល​​ចំនួន​នេះ​ខុស​ការ​រំពឹង​ទុក។         ទឹក​ប្រាក់​​ទាំង​អស់​ខាង​លើ​ បាន​យក​ទៅ​ដល់សិល្បករ​​ក្រីក្រ​ចំនួន៦នាក់​កាល​ពី​ម្សិល​មិញ ក្នុង​នោះ​មាន​ដូច​ជា លោក មាស សារ៉ាន់ អតីត​តារា​កំប្លែង នាយ ប៉ិ គក់  លោក គុយ ហ៊ីន អ្នក​ស្រី ផល្លា លោក សាម៉ុត និង អ្នក​ស្រី ឈុន ណារី។ កម្មវិធី​បាន​ធ្វើ​​​​ឡើង​នៅ កុដិ​លេខ២៤ វត្ត នាគវ័ន្ត រាជធានី​ភ្នំពេញ ក្រោម​វត្តមាន សិល្បករ​សិល្ប​ការិនី​ និង​សប្បុរស​ជន​​មួយ​ចំនួន​ទៀត។     លោក អ៊ឹម ជីវ៉ា  បាន​ថ្លែង​ឲ្យ​ដឹង​ថា យុទ្ធនាការ​​លក់​ស្ករ​គ្រាប់ ដើម្បី​យក​ប្រាក់​ទៅ​ជួយ​ដល់​​រៀម​ច្បង​សិល្បករ​ក្រីក្រ​នេះ ​តាម​គម្រោង លោក​​គ្រោង​ធ្វើ​ចំនួន​មួយ​សប្ដាហ៍ ​ឬ​អាច​ឈាន​ទៅ​១០​ថ្ងៃ ដោយ​រំពឹង​ថា នឹង​​ទទួល​បាន​ប្រាក់​រាប់​ពាន់​ដុល្លារ ប៉ុន្តែ​​ដោយ​មាន​ការ​រំខាន​ពី​ក្រុម​មនុស្ស​មួយ​ចំនួន លោក​ចេញ​លក់​បាន​​តែ​២ថ្ងៃ​ប៉ុណ្ណោះ។     តារា​រូប​នេះ​ បាន​​បន្ត​ទៀត​ថា អ្នក​ដែល​​រំខាន​នោះ ​ភាគ​ច្រើន​ជា​អ្នក​សិល្បៈ​ដូច​គ្នា ដោយ​​អ្នក​ទាំង​នោះ​ចោទ​លោក​ថា ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង យក​ទៅ​ជួយ​អ្នក​សិល្បៈ។ ការ​លើក​ឡើង​បែប​នេះ នាំ​ឲ្យ​លោក​ក៏​ដូច​ជា​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត​ដែល​​បាន​ចូល​រួម​ មាន​ការ​បាក់​ទឹក​ចិត្ត។ "ខ្ញុំ​សូម​ប្រាប់​ថា ខ្ញុំ​ធ្វើ​នេះ​គឺ​ដើម្បី​ជួយ​ពួក​គាត់​ដែល​​ខ្ញុំ​អត់​ចង់​បាន​អី​ទេ អ្នក​ថា​ចាំ​តែ​ថា បើ​ខ្លាំង ឲ្យ​អ្នក​ទាំង​នោះ ចេញ​មក​ជួយ​រក​ប្រាក់​ឲ្យ​បាន​ដូច​ខ្ញុំ កុំ​ចេះ​តែ​ចាំ​ថា​ចឹង បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​​យក​ជើង​រាទឹក " លោក អឹម ជីវ៉ា លើក​ឡើង​។     ទោះ​បី​ជា​មាន​ការ​រំខាន​ ពី​ក្រុម​មនុស្ស​មួយ​ចំនួន​​​បែប​ក្ដី ក៏​តារា​រូប​នេះ​មិន​បាន​​បញ្ឈប់​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន​​ ក៏​ដូច​ជា​ក្នុង​នាម​សមាគម​សិល្បករ​ខ្មែរ​ឡើយ លោក អ៊ឹម ជីវ៉ា ថ្លែង​ថា ឆាប់ៗ​ខាង​មុខ​នេះ លោក​តំណាង​ឲ្យ​សិល្បករ​ខ្មែរ គ្រោង​​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​រក​ប្រាក់​ទៅ​ជួយ​ដល់​​​សិល្បករ​​ក្រីក្រ​នេះទៀត ដែល​​យុទ្ធការ​នោះ គឺ​ការ​លក់​អាវយឺត តែ​នៅ​មិន​ទាន់​​កំណត់​ថ្ងៃ​ច្បាស់​​លាស់​នៅ​ឡើយ។         ម្សិល​មិញ​នេះ​​​ក្រុម​សិល្បករ​សិល្ប​ការិនី​ជើង​ចាស់​ក្រី​ក្រ​ទាំង៦នាក់ ក្រៅ​ពី​​ទទួល​បាន​ប្រាក់​ក្នុង​១នាក់​៥០ ដុល្លារ ដែល​បាន​មក​ពី​ការ​លក់​ស្ករ​គ្រាប់ ក៏​មាន​សប្បុរសជន​មួយ​ចំនួន​ទៀត​ បាន​ចូល​រួម​ជួយ​ផង​ដែរ ក្នុង​នោះ​​មាន អ្នក​ស្រី ថុង ស៊ីវទៀង ម្ចាស់​​ផលិតកម្ម​ចក្រវាឡ​ពេជ្រ​ភាពយន្ត​​ បាន​​ផ្ដល់​ជូន​​បន្ថែម​ក្នុង​ម្នាក់​៣០ ដុល្លារ ឯកឧត្ដម​ឧកញ៉ា ឃ្លោក បន្ថែម​​ក្នុង​ម្នាក់​៣០ ដុល្លារ ព្រះតេជព្រះគុណ នី សុវណ្ណមុនីរ៉េត បន្ថែម​​ក្នុង​ម្នាក់២០ម៉ឺន​រៀល​ មី​១កេស ទឹក​ក្រួច១កេស។ ដោយ​ឡែក​តារា​សម្ដែង​ជើង​ចាស់ អ្នក​ស្រី ឈុន ណារី ដែល​មាន​ជំងឺ​ទាច​ទឹក ធ្ងន់ធ្ងរ ត្រូវ​បាន​អ្នក​ស្រី ថុង ស៊ីវទៀង​ និង ព្រះតេជព្រះគុណ នី សុវណ្ណមុនីរ៉េត ជូន​ប្រាក់​២០០ដុល្លារ​បន្ថែម​ទៀត៕                             អត្ថបទ៖ ខុត សីហា ​

  • 2016-02-18 17:00:41
  • ជីវិតតារា
ស្ករគ្រាប់​សិល្បៈ អ៊ឹម ជីវ៉ា លក់​បាន​៤៥០ដុល្លារ ខុស​ការ​រំពឹង​ទុក

អត្ថបទពេញនិយម