• 2018-02-28 02:01:49
  • ព័ត៌មាន

តារាសិចជប៉ុន ៣រូបនេះនឹង​ក្លាយជា​ក្រុម K-Pop ដំបូង​បង្អស់ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-02-28 02:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​នារី​ K-Pop ថ្មី​ថ្មោង​១​ក្រុម​ នឹង​ធ្វើ​ឲ្យ​មហាជន​ទាំង​អស់​មាន​ការ​ភ្ញាក់​ផ្អើល​ ពេល​បង្ហាញ​ខ្លួន​នៅ​ខែ​ក្រោយ។

ក្រុម​នារី​វ័យ​ក្មេង​នេះ​មាន​ឈ្មោះ​ថា​ Honey Popcorn បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សាធារណជន​ជា​ច្រើន​កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​សារព័ត៌មាន​កូរ៉េ​ Sport Chosun ចុះ​ផ្សាយ​ថា​ តារា​សិច​ជប៉ុន​ Yua Mikami បង្កើត​ក្រុម​ចម្រៀង​១​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

Yua Mikami

កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​ ២៦​ ខែ​កុម្ភៈ​ តារា​ស្រី​វ័យ​ ២៤​ឆ្នាំ​ និង​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ SKE48 រូបនេះ បាន​ដាក់​ឈ្មោះ​ក្រុម​ថ្មី​ថា​ Honey Popcorn ជា​ផ្លូវការ ហើយ​ក៏​គ្រោង​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ១៤ ខែមីនា នៅ​សាល​ Yes24 Live Hall ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

បើ​យោង​តាម​ប្រភព​ពី​វិបសាយ​ Allkpop បាន​ឲ្យ​ដឹង​ថា​ ក្រុម​ស្រី​ស្អាតនេះ ក្រៅ​ពី​ Yua Mikami ក៏​នៅ​មាន​តារា​សិច​ ២​រូបទៀត​ជា​សមាជិកដូចជា Miko (អតីត​សមាជិកក្រុម NMB48) និង​ Sakura (អតីតសមាជិកក្រុម​ Bakusute Sotokanda Icchome)។

ជាក់​ស្ដែង​ Honey Popcorn នឹង​ក្លាយ​ជា​ក្រុម​នារី​ K-Pop ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​វិវត្ត​ខ្លួន​ឈាន​ជើង​ចូល​បង្ហាញ​សមត្ថភាព​សម្ដែង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ប្រភព៖ Allkpop | nextshark ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់