• 2018-05-14 02:51:47
  • ស្ទីលតារា

តួឯក «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» សម្រេច​ចិត្ត​បង្កើត Page និង​ដាក់​ឈ្មោះ​សិល្បៈ

  • 2018-05-14 02:51:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុធ ស្រីខួច ដែល​បាន​ប្រលូក​​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​បែរ​ជា​មក​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ថ្មី​យក​រាសី​បន្ថែម​ ខណៈ​មុខ​តំណែង​ក្នុង​សិល្បៈ​បោះ​ពួយ​សំដៅ​ចំណុច​កំពូល​ ក្រោយ​បាន​តំណែង​មេធាវី ពៅ បញ្ញា ក្នុង​កុន​ភាគ​ធំ PNN។

នាង​ប្រាប់ Sabayទំាង​អំណរ​ថា នាង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខំ​បង្កើត​កេរ្តិ៍​ឈ្មោះ ព្រោះ​ជា​​ការ​តប​ស្នង​ដែលPnnបាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​បាន​សម្តែង​ជា​តួ​មេធាវី ពៅ បញ្ញា ជា​តួ​អង្គ​ដែល​អ្នក​ណាៗ​ក៏​គោរព​ឲ្យ​តម្លៃ និង​ចង់​សម្តែង។

«បងៗ​នៅ PNN បាន​ផ្លាស់​ប្តូរ​ជីវិត​សិល្បៈ​របស់​ខ្ញុំ! គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា លោក​នេះ​មាន​មនុស្ស​ជួយ​គ្នា​ពិតៗ គ្មាន​ខ្សែ គ្មាន​ការ​រណេប​រណប ពឹង​លើ​សមត្ថភាព និង​ឱកាស​អ្នក​ធំ​ផ្តល់​ដល់​អ្នក​តូច!ខ្ញុំ​អរគុណ​បងៗ​នៅ​ផលិតកម្ម និង​នៅ ទូរទស្សន៍ PNNដែល​បាន​ឲ្យ​កម្លាំង​តស៊ូ​នេះ​ដល់​ខ្ញុំ!ខ្ញុំ​ហៅ​ខ្លួន​ឯង​ថា​ ខួច ឃលីយ៉ា ​ជា​ឈ្មោះ​ថ្មី​ក្នុង​សិល្បៈ! ខ្ញុំ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព!»។

តារាស្រី​រូប​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ខួច ឃេលីយ៉ា ហើយ​បាន​បង្កើតpageមួយ​ដាក់​ថា ខួច ឃេលីយ៉ា Official។

នៅ​ក្នុង​ប្រទេស​កម្ពុជា តារា​ដែល​មានpageធំៗ​មាន​ដូច​ជា​អ្នក​ចម្រៀង​ មាស ​សុខសោភា តារា​ម៉ូដែល មាន សូនីតា ឌីជេ ណាណា និង​តារា​ល្បីៗ​ជា​ច្រើន​ទៀត។

អត្ថបទៈ ពិសី​

មតិយោបល់
អត្ថបទពេញនិយម