• 2018-05-16 23:30:00
  • ស្ទីលតារា

ខោ​រហែក​ចេញ​គូទម៉ូដ​ថ្មី​កំពុង​ទាក់ទាញ​​ខ្លាំង​លើ​បណ្ដាញ​សង្គម

  • 2018-05-16 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ហាង​សម្លៀក​បំពាក់​ម៉ាក PrettyLittleThing បាន​បញ្ចេញ​ខោ​ម៉ូដ​ថ្មី​មួយ​របស់​ពួក​គេ​ដែល​ហៅ​ថា "Distressed Bum Rip High Waisted Skinny Jeans”។

ខោ​ប្រភេទ​នេះ​ដែរ មើល​ទៅ​មាន​លក្ខណៈ​សាមញ្ញ​ធម្មតា ខុស​ប្លែក​ត្រង់​មាន​ស្នាម​រហែក​បង្ហាញ​សាច់គូទ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ​មិនធម្មតា ពី​មហាជនទូទៅ​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម។

ប្រភេទ​ខោ "Distressed Bum Rip High Waisted Skinny Jeans”នេះ មាន​២​ពណ៌​សម្រាប់​ជ្រើសរើស មួយ​គឺ​ពណ៌​ខ្មៅ រី​ឯ​មួយ​ទៀត​គឺ​ពណ៌​ផ្ទៃមេឃ សាច់ខោវប៊យ។ ចំណែក​តម្លៃ​ខោ​ថ្មី​ប្រភេទ​នេះ​វិញ គឺ​ត្រឹម​តែ ៣៤​ដុល្លារ​តែ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ maxim ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម