• 2018-05-20 01:57:45
  • ចម្រៀង

BTS ទម្លាក់ Psy ចេញ​ពីកំណត់​ត្រា​​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ជាមួយ MV ថ្មី

  • 2018-05-20 01:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ ក្រុម​តារា​ចម្រៀង​ប្រុស BTS បាន​បញ្ចេញ​វីដេអូ​បទ​ចម្រៀង​ថ្មី "Fake Love” របស់​ពួក​គេ​ជា​ផ្លូវ​ការ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ថា វីដេអូ​បទ​ចម្រៀង​មួយ​នេះ​ចេញ​ភ្លាម ក្រុម​ចម្រៀង​មួយ​នេះ បាន​បំបែក​កំណត់ត្រា​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​បាត់​ទៅ​ហើយ។

ត្រឹម​តែ​រយៈពេល ២៤ ម៉ោង វីដេអូ​បទ​ចម្រៀង​​ថ្មី "Fake Love” របស់​ក្រុម BTS បាន​បំបែក​កំណត់​ត្រា​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​បំផុត ដែល​មាន​រហូត​ដល់ ៤១ លាន​នាក់​ចូល​ទស្សនា។

កំណត់​ត្រា​ថ្មី​មួយ​នេះ​ដែរ គឺ​បាន​ទម្លាក់​កំណត់​ត្រា​ចាស់​របស់​វីដេអូ​បទ​ចម្រៀង "Gentleman” របស់​តារា​ចម្រៀង Psy ដែល​មាន​អ្នក​ចូល​មើល​ចំនួន ៣៨,៤ លាន​នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ដូច​គ្នា​នោះ៕

ទស្សនា​វីដេអូ​បទ​ចម្រៀង​ថ្មី​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់