• 2018-05-23 00:20:00
  • ស្ទីលតារា

ប្រឡូកសិល្បៈជាង​១ទសវត្សរ៍ តែ​សម្រស់​ Freshie ទាំង៥​ជំនាន់​នេះ​នៅ​តែឆក់បេះដូង​អ្នក​គាំទ្រ

  • 2018-05-23 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

តារា​ទាំង​នេះ​សុទ្ធ​តែ​មាន​ប្រភព​ចេញ​ពី​ការ​ប្រឡង​ Freshie Girls & Boys ​ហើយ​ពួក​គេ​សុទ្ធ​តែ​ទទួល​បាន​ជយ​លាភី​ទៀត​ផង។ បើ​និយាយ​ពី​សម្រស់​វិញ Freshie ទាំង៥ជំនាន់​​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​នោះ​ទេ។ ជាច្រើន​ឆ្នាំ​តាំង​​ពី​ការ​ប្រកួត​រហូត​ដល់​ឥឡូវ Freshie Girls & Boys ទាំង៥ជំនាន់នេះ​នៅ​តែ​រក្សា​បាន​ភាព​ក្មេង​ជាង​វ័យ​ និង​កាន់​តែ​ស្រស់​ស្អាត។

តោះ​! ចង់​ដឹង​ Freshie Girls & Boys ទាំង​នោះ​មាន​អ្នកណា​ខ្លះ មក​ទស្សនា​ទាំងអស់​គ្នា៖​ ​​​

១. តារាសម្តែងញ៉ែម សុគន្ធ Freshie Boy ឆ្នាំ​២០០២

២. តារាសម្តែង លឹម ជាឡាយ Freshie Boy ឆ្នាំ ២០០៥

៣. ពិធីការរីនី និងតារាសម្តែង សុខ សោម៉ាវត្តី Freshie Girl ឆ្នាំ២០០៦

៤. ពិធីការរីនី​ និង​សម្តែង ហ៊ីន ចាន់នីរ័ត្ន ​Freshie girl ឆ្នាំ ២០០៧

៥ តារាសម្តែង ប៊ី រីយ៉ា Freshie Girl ឆ្នាំ ២០០៨

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម