• 2018-06-11 05:20:00
  • ព័ត៌មាន

Taemin ទម្លាយហេតុផលអន់​ចិត្ត​ ក្រោយ​ឃើញ​ Suzy សម្ដែង​ក្បាច់រាំរបស់​ខ្លួន

  • 2018-06-11 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពៅ​គេ​ប្រចាំ​ SHINee បាន​ទម្លាយ​រឿង​ក្នុង​ចិត្ត​ដែល​ខ្លួន​ខំ​លាក់​ ក្រោយ​ឃើញ​តារា​រួម​អាជីព​ Suzy លើក​យក​បទ​ចុង​ក្រោយ​របស់​ខ្លួន​មាន​ចំណងជើង​ថា​ "MOVE” មក​រាំ​តាម។

កាល​ពី​ពេល​កន្លង​ទៅ​ Suzy បាន​បង្ក​ភាព​ភា្ញក់​ផ្អើល​ដល់​អ្នក​គាំទ្រ​របស់​នាង​ទាំង​អស់​ ជាមួយ​ការ​សម្ដែង​ក្បាច់​រាំ​បទ​ "MOVE” របស់​ Taemin សមាជិក​ក្រុម SHINee។ ប៉ុន្តែ​ក្រោយ​មក​ដំណឹង​នេះ​ក៏​បាន​លេច​​ឮ​ដល់​ម្ចាស់​បទ​ ហើយ​មក​ទល់​ពេល​នេះ​លោក​បាន​បញ្ជាក់​ពី​អារម្មណ៍​ក្នុង​ចិត្ត​ចំពោះ​ការសម្ដែង​នេះ​ហើយ។

ក្នុង​សប្ដាហ៍​ថ្មី​នៃកម្មវិធី​ Yoo Hee Yeol’s Sketchbook តារា​ប្រុស​វ័យ​ ២៤​ឆ្នាំ Taemin បាន​និយាយ​ថា៖ "តាម​ពិត​ទៅ​ក្រុមការងារ​របស់​ខ្ញុំ​បាន​មក​ប្រាប់រឿង​នេះដល់ខ្ញុំ។ ខ្ញុំ​ឮ​ថា​ នាង​បាន​រាំ​​​​​​​​​បទ​នេះ​ក្នុង​ឱកាស​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​នាង”។

ទស្សនាការម្ដែង​របស់ Suzy ដូចខាងក្រោម៖

ប៉ុន្តែ​ក្រោយ​មើល​វីដេអូ​រួច​ តារា​ប្រុស​រូបនេះ​បែរ​ជា​បញ្ជាក់​សម្ដី​អន់ចិត្ត​ លក្ខណៈ​លេង​សើច​ថា៖ "ខ្ញុំ​ក៏​បាន​មើល​ការ​សម្ដែង​បទ​នេះ​របស់​នាង​ដែរ ហើយ​ចេះ​តែ​គិត​ក្នុង​ចិត្ត​ថា​ ហេតុ​អី​បាន​ជា​នាង​មិន​មក​រក​ខ្ញុំ​ទៅ? ដូចនេះ​ខ្ញុំ​នឹង​​មានឱកាសអាច​ជួយបង្រៀន​នាង​រាំ​បាន”។

គ្រាន់​តែ​ឮ​បែប​នេះ​ភ្លាម ទាំង​ ពិធីករ​ និង​សមាជិក​ SHINee ផ្សេង​ទៀត​បាន​ចំអន់​ Taemin ថា​ "ស័ក្ដិសម​ជាសុភាព​បុរសមែន”។

ដោយសារ​មិន​បាន​បង្រៀន​ Suzy ដូចនេះ​ ពិធីករ​ក៏​បាន​ឲ្យ​ Taemin មក​បង្រៀន​ខ្លួន​រាំ​ជំនួស​វិញ​ ជាមួយ​ Onew, Minho និង​ Key ហើយ​កាន់​តែ​ធ្វើ​កម្មវិធី​មាន​ភាព​រីករាយ​ថែម​មួយ​កម្រិត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់