• 2018-06-12 04:16:10
  • ស្ទីលតារា

បវរកញ្ញា​ចក្រវាល​វៀតណាម បង្អួត​សម្រស់​ក្នុង​ឈុត​សម្លៀក​បំពាក់​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ

  • 2018-06-12 04:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ផេក ASEAN Beauty Pageant បាន​បង្ហាញ​នូវ​សម្រស់ Miss Universe Vietnam ឆ្នាំ​២០១៣ កញ្ញាTruong Thi May ក្នុង​ឈុត​សម្លៀក​បំពាក់​របាំ​បុរាណ​ខ្មែរ​ជា​ច្រើន​ឈុត មាន​ដូច​ជា​ឈុត​របាំ អប្សរា ឈុត​នាយ​រោង​ជា​ដើម។

ក្រោយ​បង្ហាញ​រូបភាព​ទាំង​នោះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​ក្នុង​នោះ​មាន​ប្រិយមិត្ត​មួយចំនួន​បញ្ចេញ​មតិ​ចំពោះ​ការ​គ្រង​ឈុត​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​របស់​បវរ​កញ្ញា​វៀតណាម​រូប​នេះ។ ​ប្រិយមិត្ត​អ្នក​ខ្លះ​កោត​សរសើរ​នូវ​ទឹក​ចិត្ត​របស់​បវរកញ្ញា​រូប​នេះ​ដែល​នៅ​គាំទ្រ​ និង​ស្រលាញ់​វប្បធម៌​ខ្មែរ ដោយ​ហេតុ​ថា​មាន​ឪពុក​ម្តាយ​ជា​ខ្មែរ ក្នុង​នោះ​មាន​មតិ​មួយ​ចំនួន​រិះគន់​ថា មិន​គួរ​ណា​យក​បវរកញ្ញា​វៀតណាម​មក​គ្រង​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​ទៅ​វិញ​ទេ ព្រោះ

Truong Thi May វ័យ​៣០​ឆ្នាំ មាន​ដើម​កំណើត​និង​ឪពុក​ម្តាយ​ជា​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​នាង​បាន​កើត និង​ធំ​ធាត់​នៅ​ប្រទេស​វៀតណាម នាង​ក៏​ជាប់​ជា Miss Ethnic វៀតណាម​ផង​ដែរ។

អត្ថបទ៖ ដេត ធន្នី

រូបភាពៈ ហ្វេសប៊ុក ASEAN Beauty Pageant

មតិយោបល់