• 2018-06-12 12:31:00
  • ស្ទីលតារា

តារា​ចម្រៀង​ V របស់​​ក្រុម​ BTS លេច​ធ្លោខ្លាំង ក្នុង​ម៉ូដ​សំលៀកបំពាក់​ទាន់​សម័យ​បំផុត​​ឆ្នាំ​២០១៨​

  • 2018-06-12 12:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​តែ​សំនៀង​ និង​រូប​សម្បត្តិ​ទេ ​សូម្បី​តែ​ម៉ូដ​សំលៀក​បំពាក់​របស់​តារា​ចម្រៀង​ V ក្នុង​ក្រុម​​ BTS ក៏​ទទួល​បាន​ប្រជាប្រិយ​ភាព​ ជា​ទី​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ដែរ​។

ខាង​ក្រោម​នេះ​ គឺ​សុទ្ធ​សឹង​តែ​ម៉ូដ​សំលៀកបំពាក់​ដែល​ទាន់​សម័យ​បំផុត​របស់​តារា​សង្ហា​ V នៅ​ឆ្នាំ​២០១៨​នេះ​។

១. ម៉ូដ​លើ​កម្រាល​ព្រំ​ក្រហម​

តារា​ចម្រៀង​ V នៅ​លើ​កម្រាល​ព្រំ​ក្រហម​ ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ Golden Disk Awards​។

២. ម៉ូដ​បែប​បុរស​ជើង​ឯក​

តារា​ចម្រៀង​ V ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ Seoul Music Awards​ លើក​ទី​២៧​។

៣. ម៉ូដ​កីឡា​

តារា​ចម្រៀង​ V ជា​តារា​ម៉ូដែល​ឲ្យ​ផលិតផល​ម៉ាក​ Puma ។

៤. ម៉ូដ​ Grandpa Swagger

តារា​ចម្រៀង​ V ធ្វើ​ជា​ម៉ូដែល​ឲ្យ​សំលៀកបំពាក់​របស់​តារា​រួម​ក្រុម​ RM ។

៥. ម៉ូដ​កាល​សម័យ​មុន​

តារា​ចម្រៀង​ V រួម​ជាមួយ​មិត្ត​រួម​ក្រុម​ បង្ហាញ​ខ្លួន​​ក្នុង​វគ្គ​ BTS run ។

៦. ម៉ូដ​ព្រះ​អង្គ​ម្ចាស់​ Anime

តារា​ចម្រៀង​ V ស្ថិត​ក្នុង​ឈុត​ស​ ប្រៀប​ដូច​ព្រះ​អង្គ​ម្ចាស់​ ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ Golden Disk Awards​។

៧. ម៉ូដ​បែប​ Cute Cute គួរ​ឲ្យ​ស្រលាញ់​

តារា​ចម្រៀង​ V ស្ថិត​ក្នុង​សំលៀកបំពាក់​តុក្កតា​ ឡើង​ Cute ។

៨. ម៉ូដ​ប្រពៃណី​កូរ៉េ​ Hanbok

តារា​ចម្រៀង​ V ស្លៀក​ម៉ូដ​ប្រពៃណី​ Hanbok ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​។

៩. ម៉ូដ​ខាប៊យ​

តារា​ចម្រៀង​ V ស្លៀក​ឈុត​ខាប៊យ​ ក្នុង​ពេល​ថត​ MV បទ​ Fake Love ។

១០. ម៉ូដ​ខ្មៅ​ក្រឹប​ចែង​ចាំង​

តារា​ចម្រៀង​ V ពាក់​អាវ​ខ្មៅ​ក្រឹប​ចិញ្ចាច​ចិញ្ចែង​តែ​ម្ដង​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់