• 2018-06-15 04:52:39
  • ចម្រៀង

P-Sand ជម្នះឧបសគ្គធំបំផុតក្នុងជីវិត ទម្រាំសម្រេចក្តីស្រមៃក្នុងការតែងនិពន្ធចម្រៀង​​​​​

  • 2018-06-15 04:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសំឡេងផ្អែម​ P-Sand ទម្រាំបានសម្រេចនូវក្តីស្រមៃរបស់ខ្លួនក្លាយជាអ្នកចម្រៀង ដែលចេះតែងនិពន្ធទំនុកច្រៀង និងភ្លេងមកទល់សព្វថ្ងៃ គឺឆ្លងកាត់បញ្ហាជាច្រើន ដោយគ្មានទទួលបានការពេញចិត្តពីក្រុមគ្រួសាររបស់លោកឡើយ ព្រោះពួកគាត់មិនចង់ឲ្យលោកចំណាយពេលជាមួយនឹងតន្ត្រីរឺការតែងនិពន្ធអីនោះនិយាយឲ្យខ្លីគឺក្រុមគ្រួសារលោកគិតថាវាអត់ប្រយោជន៍ តែផ្ទុយទៅវិញទោះ ជាបានធ្វើឲ្យលោកបាក់ទឹកចិត្តបន្តិចមែនដែលគ្មានការគាំទ្រពីគ្រួសារ ក៏មិនបានធ្វើឲ្យ P-Sand បោះបង់ជំហាន និង​ក្តីស្រលាញ់របស់ខ្លួនដែលមានលើតន្ត្រីឡើយ។

ជំហានដំបូងដែលធ្វើឲ្យ P-Sand​ ចាប់ចិត្តនឹងតន្ត្រី​ គឺការស្រាលាញ់ ទើបលោកចាប់ផ្តើមកាន់ប៊ិចនិពន្ធចម្រៀង និងចង់សរសេរអ្វីដែលថ្មីចេញពីខ្លួនឯង នៅឆ្នាំ២០០៦​ រហូតដល់ឆ្នាំ២០១២ ទើបលោកចូលប្រឡូកក្នុងវិស័យនេះពេញទំហឹង។

P-Sand បន្ថែមថា ការងារដំបូង គឺលោកបានតែងនិពន្ធចម្រៀងបញ្ចូលក្នុងខ្សែរឿងឲ្យខាង BBC ​ហើយបទដែលលោកនិពន្ធភាគច្រើន គឺសុទ្ធសឹងជាបទដែលនិយាយអំពីជីវិត ព្រោះវាស្តែងចេញពីអារម្មណ៍ពិត និងចេញពីបេះដូង។ "ខ្ញុំគិតថាបទដែលខ្ញុំស្រលាញ់បំផុត និងចាក់ដោតបំផុតគឺបទ " ទឹកភ្នែកចុងក្រោយ" ព្រោះវាចេញពីអារម្មណ៍ពិតៗរបស់ខ្ញុំដាក់បញ្ចូលក្នុងអត្ថន័យបទនេះហើយក៏វាពាក់ព័ន្ធនឹងខ្ញុំខ្លះៗព្រោះការងារផ្នែកចម្រៀងនិងតន្ត្រីគ្រួសារខ្ញុំក៏មិនបានចូលចិត្តទាំងស្រុងនោះទេវាមានការពិបាកខ្លាំងហើយក្នុងចម្រៀងមួយបទនេះរយៈពេល៣ខែទើបតែងចប់រួចរាល់វាស្ទើរតែលាយឡំទឹកភ្នែករបស់ខ្ញុំទៅហើយដើម្បីទទួលបានការគាំទ្រមកទល់ពេលនេះ។

ចុងក្រោយ​ P-Sand ផ្តាំដល់ប្អូនបងអ្នកគាំទ្ររបស់លោកថាធ្វើអ្វីក៏ដោយគឺផ្តើមចេញពីការស្រលាញ់ដំបូងបន្ទាប់មកនិយាយឲ្យខ្លីគឺ "រៀន" ហើយព្យាយាមធ្វើ​អីដែលជារបស់ខ្លួនឯងនឹងបង្កើតអ្វីដែលថ្មីសម្រាប់មុខមាត់ជាតិ គ្មានអ្វីធំជាងការប្រឹងប្រែងទេយើងនឹងសម្រេចគោលដៅដែលយើងចង់បានឲ្យតែការងារដែលយើងធ្វើសង្គមទទួលស្គាល់វានឹងធ្វើឲ្តយើងមានតម្លៃក្នុងជីវិត៕

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ P-Sand

មតិយោបល់