• 2018-06-17 08:15:00
  • ស្ទីលតារា

​ស្អាត​ម្ល៉េះ​!​ សារ៉ាយ សក្កណា កាត់​សក់​ខ្លី​អ៊ីចឹង​ទៅ

  • 2018-06-17 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ហ្វេន​ៗ​ធ្លាប់​តែ​ឃើញ​ សារ៉ាយ សក្កណា ពាក់​សក់​ខ្លី​ពេល​សម្ដែង​រឿង​តែប៉ុណ្ណោះ ឥឡូវ​នាង កាត់​សក់​ខ្លី​មែន​ទែន​ហើយ ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់។

សូម្បី​តែ​​មហា​ជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​​ក៏​​សរសើរ​​នូវ​ម៉ូដ​សក់​ថ្មី​នាង ថា​កាត់​សក់​ខ្លី​បែប​នេះ​ ពិត​ជា​ប្លែក​ភ្នែក​ និង​ស្រស់​ស្អាត​​ជាង​ទុក​សក់​វែង​ អ្វី​ដែល​ពិសេស​មុខ​មាត់​​តួ​ឯក​ស្រី​ក្នុង​រឿង​"ប្រពន្ធ​ឆ្លាត​" ក្មេង​ជាង​វ័យ​ទៀត​ផង។

តែ​ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ទោះ​បី​​ជា​ សារ៉ាយ សក្កណា កាត់​សក់​វែង​ឬ​ខ្លី​ក៏​ដោយ គឺ​ស្អាត​ទាំង​​ម្យ៉ាង​ម្នាក់​​ ព្រោះ​នាង ស្អាត​ស្រាប់​លេង​ម៉ូដ​​សក់​វែង​ឬ ខ្លី​ក៏​នៅ​តែ​ស្អាត​​ទាំង​អស់។

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ហ្វេស​ប៊ុក សារ៉ាយ សក្កណា

មតិយោបល់
អត្ថបទពេញនិយម