• 2018-07-06 09:37:38
  • ស្ទីលតារា

ពេជ្រ សោភា ខ្សឹប​ប្រាប់រូបមន្ត​សក់​រលាស់​ស្អាត ក្រោយ​សាក​​​រួច​ខ្លួន​ឯង​

  • 2018-07-06 09:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗនេះ​តារា​ចម្រៀ​ង​ ពេជ្រ​ សោភា បាន​បង្ហាញ​សម្រស់​​យ៉ាង​​ទាក់ទាញ​ប្លែក​ ជាពិសេស​​​​សក់​ដ៏​ស្រស់​ស្អាត​របស់​នាង ដោយ​ធ្វើ​ឲ្យ​ Fan មួយ​ចំនួន​​មាន​ការ​ភ្ញាក់​ផ្អើល​។ បើ​តាម​ការ​​រៀបរាប់​ពី​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​មុន​នាង​តែងតែ​លេង​ពណ៌​សក់​ឆើតៗ និង​កិប​កៀប​សឹង​រាល់​ពេល ​បណ្ដាល​ឲ្យ​សក់​ឡើង​ឆេះ​ និង​បែក​ចុង​ស្ទើរ​ខ្ទេច​ខ្ទី។

ក្នុង​នោះ​ នាង​បាន​បញ្ជាក់​​ផ្ទាល់​​ថា ​សព្វថ្ងៃ​អ្នកនាង​បាន​ព្យាយាម​ថែរក្សា​សក់​ជា​សំ​ខាន់​ដោយ​ជ្រើស​យក​​​​ឈុត​សាប៊ូ និង​ក្រែម​បន្ទន់​សក់ សាន់​ស៊ី​ល សាគូ​រ៉ា រ៉ា​ស់​ប៊ឺ​រី។ តារា​វ័យ​ ៣៤ ឆ្នាំ​បន្ត​​ថា ខ្លួន​ពិត​ជា​ភ្ញាក់​ផ្អើល ត្បិត​ផលិតផល​ថ្មី​នេះ​បាន​ផ្តល់​គុណប្រយោជន៍​ធ្វើ​ឲ្យ​សក់​ខ្លួន​ទន់​ភ្លឺរលោង ឆាប់​ដុះ​លូតលាស់​​ ​​ផ្ដល់​ក្លិន​​ក្រអូប​​​ជាប់​​យ៉ាង​យូរ​ដូច​ផ្កា​សាគូ​រ៉ា ​និង​ការពារ​​ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​បាន​ទៀត​ផង៕​

អត្ថបទ៖ សុខណា

មតិយោបល់