- 2018-07-20 07:41:50
- ស្ទីលតារា
ច្រើនសន្លឹកពី Marianne Clais កូនកាត់ខ្មែរ-បារាំងស្អាតខ្លាំង ក្នុងសម្លៀកបំពាក់ប្រពៃណី
- 2018-07-20 07:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនសន្លឹកពី Marianne Clais កូនកាត់ខ្មែរ-បារាំងស្អាតខ្លាំង ក្នុងសម្លៀកបំពាក់ប្រពៃណី
ចន្លោះមិនឃើញ
ធ្លាប់តែឃើញតារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ សោម៉ា ស្លៀកពាក់សិចស៊ី ឥឡូវនាង ប្ដូរមកគ្រង់ឈុតប្រពៃណីខ្មែរម្ដងពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់ខ្លាំងណាស់ ប្រៀបបានទេពធីតាមកពីឋានសួគ៌អមជាមួយទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់។
នេះគឺជាលើកទី១ម្រាប់តារាម៉ូដែលកូនកាត់រូបនេះក្នុងការគ្រងឈុតបែបប្រពៃណីខ្មែរព្រោះរាល់កម្មវិធីដែលម៉ូដែល នាង ចូលរួមមានតែសម្លៀកបំពាក់បែបយុវវ័យស៊ិចស៊ី។ ដល់ពេលប្តូរមកស្លៀកបែបប្រពៃណីអីចឹងទៅធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នា ទ្រាំមិនសរសើរមិនបានពីសម្រស់ដ៏ស្រស់សោភាម៉ូដែលពន្លកថ្មីរួបនេះមើលទៅទន់ភ្លន់ សុភាពរាបសារ ថ្លៃថ្នូរបែបនារីខ្មែរ។
តារាម៉ូដែលកូនកាត់ខ្មែរបារាំង សោម៉ា ជាកូនអ្នកភ្នំពេញ អាយុ ១៤ឆ្នាំ។ ចូលប្រឡូកសិល្បៈមុនដំបូងតាមរយៈការដើរបង្ហាញម៉ូដ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នាង ហក់ចូលវិថីមួយនេះត្រឹមរយៈពេលដ៍ខ្លីប៉ុណ្ណោះ តែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ និងមានឱកាសក្ដោបបានការងារល្អៗជាច្រើនក្នុងវិស័យដើរម៉ូដផងដែរ។
ចង់ដឹងស្រស់ស្រស់ស្អាតនិងសុភាពទន់ភ្លន់ បែបណាមើលរូបខាងក្រោម៖