• 2018-08-03 07:11:13
  • ព័ត៌មាន

CL ឡើង​ទម្ងន់​សឹង​មិនគួរឲ្យជឿ រហូត Fan រឹតតែបារម្ភពីស្ថានភាព​នាង​ជាមួយ​ YG

  • 2018-08-03 07:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​វត្តមាន​នៅ​ព្រលាន​យន្តហោះ​ Inchoen នៅ​ថ្ងៃ​ទី​ ០៣ ខែ​សីហា​នេះ​ CL បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ នៅ​ពេល​ឃើញ​រូបរាង​នាង​ធាត់​ជាងមុន។

អតីត​មេ​ក្រុម​ 2NE1 គឺ​តារា​​ចម្រៀង​ CL ពិត​ជា​មាន​សាច់​មាន​ឈាម​ច្រើន​ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​មុន។ ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​នេះ​ CL បាន​ពាក់​អាវ​យឺត​រលុងៗពណ៌​ខ្មៅ​ ជាមួយ​ខោខោវប៊យ​បែប​សាមញ្ញ​ និង​វ៉ែន​តា​ខ្មៅ​ដង​ក្រហម​ទាន់​សម័យ។

ទស្សនាវីដេអូ

អ្វីដែល​គ្រប់​គ្នា​ សឹង​មិន​ជឿ​នឹង​ភ្នែក​ គឺ​តារា​ស្រី​រូប​នេះ​រីកមាឌ​ជាង​មុន​គួរសម​ ប៉ុន្តែ​យ៉ាង​ណា​គ្រប់​គ្នា​នៅ​តែ​ស្រឡាញ់​គាំទ្រ​តារា​សំណព្វ​ចិត្ត​ខ្លួន​រូបនេះ​ដដែល គ្រាន់តែ​ពេលឃើញ​សភាព​នាង​បែបនេះ​ អ្នកគាំទ្រ​ផ្ដោតសំខាន់ភ្លាម​ពី​រឿងរ៉ាវ​ប៉ះទង្គិចផ្លូវចិត្ត​មួយចំនួនដែល​កើតមាន​​រវាង​នាង​ជាមួយ​ YG នៅ​មួយ​រយៈ​ចុង​ក្រោយ។ ដោយ​ឡែក​នៅ​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ (ម៉ោង​នៅ​កម្ពុជា) CL ក៏​បាន​បង្ហោះ​ Instagram Story ដែល​ជា​រូបភាព​នៃ​សំបុត្រ​ និង​មាន​សរសេរ​អក្សរ​ពី​លើ​ថា​ «អរគុណជានិច្ច»៕

អត្ថបទ៖ យី សុធារី

មតិយោបល់