• 2018-08-14 04:42:38
  • ស្ទីលតារា

លឹម​​ មួយហ្គិច ស្អាតដាច់ពីមុនឆ្ងាយ មើលមួយភ្លែតច្រឡំជប៉ុន

  • 2018-08-14 04:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សសម្តែង​លឹម​មួយ​ហ្គិច​បន្ទាប់​ពីស្ងប់​ស្ងាត់​សិល្បៈ​មួយ​រយៈ​រូប​សម្រស់​ហាក់​ស្អាត​ខុស​ប្លែក​ខ្លាំង​ស្ទើរ​តែ​មិនដូច​រូប​របស់​តារា​ស្រី រូប​នេះ​ទាល់​តែ​សោះ​ មានអ្វីប្លែកនៅពីក្រោយមែន​ទេ​។ជាក់​ស្តែង​រូប​ជា​ច្រើន​សន្លឹក​ដែល​តារា​ស្រី រូប​នេះ​បាន​ធ្វើ​ការ​បង្ហោះ​ក្នុងបណ្តាញ​សង្គម​និង​IG​ផ្ទាល់​ខ្លួន​ជា​ច្រើន​សន្លឹក​​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ធ្វើ​អ្ន​ក​គាំ​ទ្រ​មួយ​ចំនួយ​លាន់​មាត់​ឆ្ងល់​ថា​តើ​តារា​ស្រី រូប​នេះ​ទើ​ប​កែ​សម្ជស្ស​រឺ​យ៉ាង​ណា​ទើប​ទម្រង់​មុខ​ស្អាត​ប្លែក​ខ្លាំង​។

​ក្រោយមាន​ការ​ឆ្ងល់​ច្រើន​ពី​សម្រស់​ពី​សំណាក់​អ្នក​គាំំទ្រ​ដល់​ច្រើន​ចំពោះ​តារារូបនេះ​ច្រើន​ពី​ហ្វេនៗ​របស់នាង​ក៏​បាន​រៀប​រាប់​បកស្រាយ​ប្រាប់​Sabay​ថា​ "តាម​ពិត​រូប​នាង​គ្មាន​ការ​កែ​សម្ជស្ស​អី​នោះ​ទេ​ គ្រាន់​តែ​សម្រាក​មួយ​រយៈពី​សិល្បៈ​និង​ឧស្សាហ៍​ទៅ​ធ្វើ​ការ​ថែទាំ​សម្រស់​ដងខ្លួន​ក៏​ដូច​ជា​ផ្ទៃ​មុខ​បន្តិច​បន្តួច​ហើយ​មិនសូវ​ត្រូវ​កម្តៅ​ថ្ងៃដូច​ពេលចេញ​ទៅ​ថត​អញ្ចឹង​វាមើល​ទៅស​ហើយ​ខ្ញុំ​រាង​សម្រក​គីឡូ​ផង​នោះ​ហ្វេន​ៗ​គាត់​ក៏​ឃើញ​ប្លែក​តាម​ពិត​ខ្ញុំ​គ្មាន​កែកុនអីនោះ​ទេ ពិសេស​រូប​នេះ​ថត​លេង​ហើយ​បង​ៗ​ខាង​ថត​គាត់​ថែ​ថយ​Photoshop អី​បន្តិច​បន្តួច​ទៀត​ទៅ​កាន់​តែស្អាតប៉ុណ្នឹង​ឯង​តែ​ខ្ញុំ​ពេល​ចិត្ត​ទាំង​អស់​ហ្នឹង​ខ្លាំង​មើល​ទៅ​ស្អាត​ប្លែកមែន​​អរគុណ​បងៗថតជួយ​ឲ្យខ្ញុំ​ស្អាត។

កញ្ញា​បន្ថែម​ទៀត​ថា​ការងារ​សិល្បៈវិញ​មួយ​រយៈ​នេះ​អត់​សូវ​ទទួល​ទេ​ព្រោះ​កំពុង​ដក​ឃ្លា​បន្តិច​ដើម្បី​គិត​គូ​ថែ​ខ្លួន​បន្តិច​ហើយ​កំពុង​នឹង​ត្រៀម​បើក​មុខរបរ​មួយ​សម្រសប់​ខ្លួន​ឯង​ក្នុង​ពេល​ឆាប់ៗ​តែ​សុំលាក់​សិន​ចាំ​ពេល​ចេញ​រូបរាងនឹង​ធ្វើ​ប្រកាស​ប្រាប់​ជា​សារធារណៈ​ដល់​ហ្វេនៗ​ម្តងទៀត។ហើយ​ពេល​នេះ​ខ្ញុំ​មាន​តែ​ធ្វើ​ជា​ពិ​ធី​ករ​បន្តិច​បន្តួច​នៅ​ស្ថានីយ៍​ទូរឬស្សន៍​បាយ័ន​តែមិន​ប្រចាំ​ទេ​គ្រាន់​តែ​ជា​របស់​អ្នក​ឧបត្ថម្ភ​កម្ម​វីធី​ប៉ុណ្នោះ​ក្រៅ ពី​ហ្នឹង​មាន​២-៣រឿង​ដែល​ត្រៀម​ចាក់​បញ្ចាំង​និង​កំពុង​បញ្ចាំង​តាម​ស្ថានីយ៍​ទូរទស្សន៍​មួយ​ចំនួន​ប៉ុណ្នោះ​តែមិន​មែន​ខ្ញុំ​ឈប់​ពី​សិល្បៈ​ទេគ្រាន់​តែ​កំពុង​ត្រៀម​រៀប​ចំ​អ្វី ដែល​ថ្មី សម្រាប់​ហ្វេនៗ​និង​សម្រាក​ថែ​ទាំ​សម្រស់​ខ្លះ​អីចឹង​ហើយ​សង្ឃឹម​ថា​ហ្វេន​ៗទាំង​អស់​នៅ​តែ​គាំ​ទ្រ​រូប​នាង​នឹង​មាន​អ្វី​ថ្មីៗ​ចែក​ជូន​ក្នុង​ពេលឆាប់ៗ​៕

មើលរូបខាងក្រោមបន្តិចមើលស្អាតខុសគ្នាបែបណា៖

រូបភាពថត​ដោយ៖ លោក​ Sopheak​ (Touskan DX)​

សម្ភាសន៍ &ផ្តល់​សិទ្ធ​រូបភាព​ដោយៈ​​ កញ្ញា លឹម​មួយ​ហ្គិច

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម