• 2018-08-31 07:18:04
  • ស្ទីលតារា

មិនស្មាន​វិធីថែសម្រស់សាមញ្ញៗទាំង​នេះ ធ្វើ​ឲ្យហាន់ជីអ៊ុន នៅតែក្មេង​ដូចផឹកទឹកវេទមន្ត

  • 2018-08-31 07:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​របស់​តារាសម្ដែង​កំពូល​ប្រចាំ​ប្រទេស​កូរ៉េ​ Song Hye Kyo ពិត​ជា​អង្រួន​បេះ​ដូង​របស់​អ្នក​គាំទ្រ​ជានិច្ច​ ទោះ​បី​បច្ចុប្បន្ន​នាង​មាន​វ័យ​ច្រើន​ណាស់​ទៅ​ហើយ​ក៏​ដោយ។

ជា​ឧទាហរណ៍​ជាក់ស្ដែង​ កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​សីហា ឆ្នាំ ២០១៨ Song Hye Kyo បាន​បង្ក​ឲ្យ​គ្រប់​គ្នា​ស្មាន​មិន​ចង់​ដល់​ នៅពេល​រូបថត​នាង​មួយ​សន្លឹក​ត្រូវ​គ្រប់​គ្នា​ពង្រីក​មុខ​តារារូប​នេះ​ឲ្យ​ជិត​ចង់​ដឹង​ថា​មាន​សភាព​បែប​ណា។ ជា​លទ្ធផល​ បាន​បង្ហាញ​ច្បាស់ៗ​នឹង​ភ្នែក​ថា​ សាច់​មុខ​របស់​ Hye Kyo ពិត​ជា​រលោង​ហ្មត់ខៃ​បំផុត។

​មាន​វត្តមាន​ក្នុង​កម្មវិធី​មួយ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​សីហា​ ឆ្នាំ ២០១៨ នាងបាន​បើក​បង្ហាញ​ពី​រូបមន្ត​ថែ​សម្រស់​ផ្ទាល់​ខ្លួន​ទៅ​កាន់​គ្រប់​គ្នា​ថា៖ "ខ្ញុំ​មិន​ព្យាយាម​ផាត់​មុខ​ពេល​ដែល​​ខ្ញុំ​ទំនេរ​ពីការងារ​ ឬ​នៅ​ផ្ទះទេ។ ប៉ុន្តែ​បើ​ត្រូវ​ទៅ​ជួប​មិត្តភ័ក្ដិ​ជា​លក្ខណៈ​ឯកជន​ ជជែកគ្នាលេង​ពីនេះពីនោះ ញ៉ាំអី ខ្ញុំ​ផាត់​មុខ​តិចៗបំផុត។ ឈាន​ដល់​វ័យ​៣០ប្លាយ ខ្ញុំ​ចាប់​ផ្ដើម​ប្រុង​ប្រយ័ត្ន​មែនទែន​នូវ​អ្វី​ដែល​ខ្ញុំ​ញ៉ាំ”។

បន្ថែម​ពី​លើ​នេះ​ តួ​ឯក​ស្រី​ក្នុង​រឿង​ "ម្ចាស់ព្រះអាទិត្យ” និយាយ​ថា៖ "ខ្ញុំ​តែង​ព្យាយាម​គ្រប់គ្រង​របបអាហារ​ និង​ធ្វើ​លំហាត់ប្រាណដូចជា រត់​ត្រឹកៗ​ជា​​រៀងរាល់ថ្ងៃ និង​ធ្វើ​យូហ្កា​ជា​ប្រចាំ។ មួយ​វិញ​ទៀត​ខ្ញុំ​ក៏​ឧស្សាហ៍​ដើរ​លម្ហែ​នៅ​សួនច្បារ​ជិត​ផ្ទះ​ដែរ ប្រសិន​ថ្ងៃ​ណា​អាកាសធាតុល្អ”។

ទាំងនេះ​សុទ្ធ​សឹង​ជា​គន្លឹះ​ល្អៗ និង​ទម្លាប់​ថែរក្សា​សម្រស់​របស់​រាជិនី​សម្រស់​របស់​កួរ៉េ ហើយ​តាម​រយៈ​ការ​តាំងចិត្ត​ចំពោះ​ការ​ថែខ្លួន​នេះ​ ពិត​ជា​ផ្ដល់​ផល​ជាទីគាប់​ចិត្ត​ដល់​នាង​ពិតៗ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់