• 2018-09-15 23:25:00
  • ចម្រៀង

​ចេញ​បទ​ចម្រៀង​ម្ដង ចា​ដេត តែង​ភ្លេង​ផង ទំនុក​ច្រៀង​ខ្លួន​ឯង​ផង ដោយ​គ្មាន​អ្នក​បង្រៀន

  • 2018-09-15 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់​តែ​សម្ដែង​ ពេល​នេះ​ ស័ក្តិ ចា​ដេត ​ប្រាប់​ថា ខ្លួន​ត្រៀម​នឹង​ចេញ​បទ​ចម្រៀង​​ Original Song ​ជូន​ទស្សនិកជន​ស្ដាប់ ​ក្នុង​អំឡុង​ខែ​កញ្ញា​នេះ។ ​បទ​ចម្រៀង​ថ្មី​ ចា​ដេត ប្រើ​ស្នាដៃ​ខ្លួនឯង​សុទ្ធ​សាធ​តែ​ម្ដង ទាំង​និពន្ធ​​បទ​ភ្លេង ​​ទំនុក​ច្រៀង និង​ច្រៀង ទោះ​កន្លង​មក​មិន​ធ្លាប់​ហាត់​រៀន​ក៏​ដោយ។​​​

​ក្នុង​នោះ​មាន​បទ​ចម្រៀង​បី​បទ ដែល​បាន​តែង​និពន្ធ​រួច​រាល់ តែ​តារា​អាយុ​២២​ឆ្នាំ​រូប​នេះ សម្រេច​ចេញ​បទ​ចម្រៀង​មួយ​បទ​សិន មាន​ចំណង​ជើង​ថា "អាច​ទេ ស្អែក​នេះ​អូន​មក​រក​បង" ។ មិន​ធ្លាប់​ហាត់​រៀន​​ផ្នែក​នេះ​ពី​មុន​មក​ទេ តែ​ដោយ​ការ​ស្រលាញ់ ​ព្រម​ទាំង​ចេះ​ខ្លះ​ៗ និង​លួច​មើល​ពី​បង​ៗ​​ផង​នោះ ចា​ដេត​អាច​ធ្វើ​​បទ​ចម្រៀង​ បានដោយ​ខ្លួន​ឯង។​

​លើក​ទី​មួយ​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង ចា​ដេត​ ថា មាន​ការ​លំបាក​ខ្លះ​ៗ តែ​បទ​ទី​មួយ​ សម្រាប់តួ​រឿង​ "ក្រោម​មេឃ​តែ​មួយ ឬ We Are One” ចំ​ណាយ​ពេល​ត្រឹម​២​ម៉ោង អាច​សរសេរ​ចប់។ មិន​ដឹង​ថា​មក​ពី​អ្វី​ទេ តែ​ពេល​នោះ​ ចា​ដេត ហាក់​ដូច​ជា​ចូល​អារម្មណ៍​បាន​ល្អ​ក្នុង​អត្ថន័យ​ចម្រៀង​នោះ ទោះ​មិន​ត្រូវ​នឹង​សាច់​រឿង​ខ្លួន​ក៏​ដោយ។ ចំណែក​ពីរ​បទ​ទៀត​ មាន​ចំណង​ជើង​ថា ​"បាន​ត្រឹម​គិត" និង "Night Love” ​លោក​​ប្រើ​ពេល​យូរ​បន្តិច​។

​ចំពោះ ការងាក​មក​ច្រៀង​វិញ ​មិន​មែន​តារា​ទើប​បញ្ចប់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ចង់​បោះ​បង់​អាជីព​សម្ដែង​ចោល​ឡើយ គ្រាន់​តែចង់​ស្វែង​រក​អ្វី​ថ្មី​សម្រាប់​ទស្សនិកជន​ប៉ុណ្ណោះ។ ចា​ដេត សង្ឃឹម​ថា ប្រិយ​មិត្ត​នឹង​គាំ​ទ្រ​ស្នាដៃ​ចម្រៀង​ Original Song ​របស់​ខ្លួន និង​រីក​រាយ​ទទួល​យក​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាប​នា​ផង​ដែរ៕​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់