• 2018-09-17 09:30:09
  • ចម្រៀង

MV បទថ្មី "Lullaby” របស់ GOT7 ចេញជាផ្លូវការមុននេះ​

  • 2018-09-17 09:30:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ "Lullaby” របស់​ក្រុម​ចម្រៀង​ GOT7 បាន​ចេញ​ជាផ្លូវការ​ហើយ​នៅ​ម៉ោង​ ៤ល្ងាច (ម៉ោង​ ៦ល្ងាច នៅ​ប្រទេស​កូរ៉េ) ថ្ងៃ​ទី​ ១៧​ ខែ​កញ្ញា ឆ្នាំ ២០១៨។

GOT7 បាន​វិល​មក​វិញ​តាម​ការ​គ្រោង​ទុក​ជាមួយ​បទ​ថ្មី​ ក្នុង​អាល់ប៊ុម​ទី​ ៣មាន​ឈ្មោះ​ "Present: You” ដែល​មាន​រហូត​ទៅ​ដល់​ ១៦​បទឯណោះ។ ក្នុង​ចំណោម​បទ​ទាំង​ ១៦​ "Lullaby” ត្រូវ​បាន​ជ្រើស​ជា​បទ​ធំ​ប្រចាំ​អាល់ប៊ុម​ ដែល​ធ្វើ​ឡើង​ជា​ពិសេស​ដល់​ទៅ​ ៤ភាសា គឺ​ភាសាកូរ៉េ ចិន អង់គ្លេស និង​អេស្ប៉ាញ។

ដោយ​ឡែក​ ម៉ោង​ ៤​ រសៀល​ ថ្ងៃ​ទី​១៧ ខែកញ្ញានេះ JYP បាន​បង្ហាញ​វីដេអូ​បទ​ថ្មី​នេះ​ហើយ ជាភាសា​កូរ៉េ។

ពីរោះ និងទាក់ភ្នែក​យ៉ាង​ណាទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម