- 2018-09-19 08:41:07
- ស្ទីលតារា
ខាត់ វៃហាំង បង្ហាញរូបភាពតួល្ខោនខោល ដើម្បីលើកតម្កើងសិល្បៈជាតិ
- 2018-09-19 08:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ វៃហាំង បង្ហាញរូបភាពតួល្ខោនខោល ដើម្បីលើកតម្កើងសិល្បៈជាតិ
ចន្លោះមិនឃើញ
តារាសម្ដែងភាពយន្តដ៏មានប្រជាប្រិយ លោក ខាត់ វៃហាំង គ្រោង ឈុត ល្ខោនខោល ដើរផ្សារ និងថតជារូបភាពយ៉ាងប្រណិត ផ្សព្វផ្សាយពីភាពយន្តស្រស់ស្អាត សង្ហា និងមានកិត្តិយសក្នុងឈុតល្ខោនខោល និងបង្ហាញពាក្យស្លោកដ៏មានអត្ថន័យថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
កំលោះសង្ហារូបនេះបន្តថា៖ «ខ្ញុំបាទពិតជាមោទកភាពណាស់ ដែលបានទ្រង់គ្រឿង គ្រងសំលៀកបំពាក់តួអង្គសំខាន់ៗនៃ រឿង រាមកេរ្តិ៍ ក្នុងទម្រង់ ល្ខោនខោលខ្មែរ»។ រូបលោក បន្តទៀតថា ពិតជាអស្ចារ្យខ្លាំងណាស់ ចំពោះសិល្បៈខ្មែរដ៏អច្ឆរិយៈ ដែលបន្សល់អោយកូនចៅជំនាន់ក្រោយ ហើយរូបលោកសូមឱ្យ មិត្តភក្តិ បងប្អូន ទាំងអស់ចូលរួមគាំទ្រ ជួយថែរក្សា លើកតម្កើង និងផ្សព្វផ្សាយ ទាំងអស់គ្នាតាមគ្រប់រូបភាពដែរអាចធ្វើទៅបាន។
ខាងក្រោមនេះជារូបថតក្នុងឈុត ល្ខោនខោល ដោយ ខាត់ វៃហាំង ថត និងរចនាដោយ Studio G-Rise ៖