• 2018-10-26 10:40:00
  • ចម្រៀង

Shawn Mendes ទើប​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​បទ "Lost In Japan”

  • 2018-10-26 10:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ម៉ោង​មុន​នេះ​​តារា​ចម្រៀង Shawn Mendes​ ទើប​តែ​បញ្ចេញ​វីដេអូ​បទ​ចម្រៀង "Lost In Japan” ដែល​បាន​ថត​នៅ​ប្រទេស​ជប៉ុន​គួរ​ឲ្យ​ចាប់​អារម្មណ៍។ វីដេអូ​ចម្រៀង​នេះ​ក៏​មាន​ការ​ចូលរួម​ច្រៀង​ពី​សំណាក់​តារា​សម្ដែង Alisha Boe ដែល​ល្បី​ល្បាញ​តាម​រយៈ​ការ​សម្ដែង​នៅ​ក្នុង​រឿង "13 Reasons Why” របស់​នាង។

ចំពោះ​សាច់​ភ្លេង​បទ​នេះ មាន​លក្ខណៈ​ខុស​ប្លែក​ពី​បទ​ដើម​បន្តិច​ ដោយ​មាន​ការ​កែច្នៃ​ដោយ​ DJ ជំនាញ​ខាង​បទ​ចង្វាក់​អេឡិចត្រូនិក Zedd។ ចំពោះ​វីដេអូ​ចម្រៀង​នេះ​គឺ​បង្ហាញ​ពី​សកម្មភាព​ផ្សេងៗ របស់ Shawn ធ្វើ​ត្រាប់​តាម​ការ​សម្ដែង​របស់​តារា​ហូលីវូដ​ល្បី Bill Murray នៅ​ក្នុង​ភាពយន្ត​ "Lost In Translation"។

អ៊ីចឹង​! តោះ​មក​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ធារ៉ូ

មតិយោបល់