• 2018-11-03 03:36:00
  • ស្ទីលតារា

​​តារា​​ Original Song លេង​ស្ទីល​តែង​ខ្លួន​ស្អាត​អស់​ទាស់ ​ក្នុង​ការ​ប្រគំ​តន្ត្រី​​មាន​ Charlie ​យប់​មិញ

  • 2018-11-03 03:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ការ​ប្រ​គំ​តន្ត្រី​​ Smart Mega Concert​​ ​ពី​តារា​ចម្រៀង​ជន​ជាតិ​អាមេរិក ​លោក Charlie Puth ​នៅ​កោះ​ពេជ្រ​ ​កាល​ពី​យប់​មិញ ​ពិត​ជា​កក្រើក​​ មិន​ធម្មតា​នោះ​ទេ។ មិន​ត្រឹម​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ស្រែក​ហ៊ោ​កញ្ជ្រៀវ​នឹង​វត្ត​មាន​ម្ចាស់​បទ​​​ ​" We don't talk anymore”នោះ​ឡើយ ​​តែ​ចំពោះ​ការ​សម្ដែង​របស់​តារា​ចម្រៀង​ខ្មែរ​ច្រើន​រូប​វិញ​ ក៏​ទទួល​បាន​ការ​សាទរ​ស្រែក​ហ៊ោ​កង​រំពង​ មិន​ចាញ់​គ្នា​ដែរ។

តារា​ចម្រៀង​ប្រុស​ស្រី​ខ្មែរ​ច្រើន​ដួង​ ដូច​ជា កញ្ញា ឡូរ៉ា ម៉ម ​កញ្ញា អេ​ដា ក្រុម​ ក្មេង​ខ្មែរ និង​ក្រុម​តូច ​បាន​លើក​យក​បទ​ចម្រៀង​មក​បក​ស្រាយ​ ​ព្រម​ទាំង​បញ្ចេញ​ក្បាច់​រាំ​​រស់​រវើក​លើ​ឆាក ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពិត​ជា​ជក់​ចិត្ត​ខ្លាំង។ បើ​និយាយ​ពី​ការ​តុប​តែង​ខ្លួន​វិញ តារា​ចម្រៀង​ Original Song ​ទាំង​នេះ ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ ​មើល​ភ្លឹក​នឹង​ស្ទីល​លេង​ខ្លួន​របស់​ពួក​គេ ​ក្នុង​ការ​ប្រគំ​តន្ត្រី​កាល​ពី​យប់​មិញ ​នៅ​កោះ​ពេជ្រ ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ម៉ឺន​នាក់។​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម