• 2018-11-03 07:12:00
  • ស្ទីលតារា

ទម្លាយ​តម្លៃ​រ៉ូប​ អេ​ដា​ស្លៀក​ឡើង​ច្រៀង ​ពេល​ប្រគំ​តន្ត្រី Charlie Puth យប់​មិញ

  • 2018-11-03 07:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​ចម្រៀង ​អេ​ដា ​បាន​ស្លៀក​រ៉ូប​មួយ​ឈុត​ពណ៌​បៃ​តង មាន​ជាយ​ស្បៃ​ទម្លាក់​សង​ខាង ​​មើល​ទៅ​ទាក់​ភ្នែក​មិន​ធម្មតា ក្នុង​ការ​ប្រគំ​តន្ត្រី​​ ដែល​មាន​វត្តមាន​តារា​ចម្រៀង Charlie Puth ​យប់​មិញ​។

​​ឈុត​មាន​លាយ​ប៉ាក់​ឌិន វែង​អូស​ដី ​គ្រង​ដោយ​ម្ចាស់​បទ "​ពីរ​នាក់​បាន​ហើយ​" ធ្វើ​ឲ្យ​ អេ​ដា ​កាន់​តែ​លេច​ធ្លោ ​​ក្នុង​ក្រសែ​ភ្នែក​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់។

ចំពោះ​រ៉ូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា​លោក Oliva Kong ​ជា​អ្នក​រចនា​ដោយ​​ផ្ទាល់ ​។ លោក​ប្រាប់​ថា ​ចំណាយ​ពេល​យូរ​គួរ​សម​ទម្រាំ​រួច​រាល់ ព្រោះ​ត្រូវ​ឌិន​ដោយ​ដៃ និង​សម្រិត​សម្រាំង​ពិសេស​សម្រាប់​តារា​ចម្រៀង អេ​ដា។

សម្រាប់​តម្លៃ​វិញ ​លោក​បង្ហើប​ថា ​៧០០ដុល្លារ តែ​ដោយ​សារ​ម្ចាស់​បទ "នៅ​ទី​នេះ​ មាន​មនុស្ស​ខូច​ចិត្ត​" ជា​ម៉ូយ​ប្រចាំ​ហាង​លោក​ ​ដូច្នេះ​មាន​ការ​បញ្ចុះ​តម្លៃ​ត្រឹម​៥០០​ដុល្លារ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម